ទំនុកតម្កើង 35:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ឱព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីការបំផ្លាញរបស់គេ ហើយសង្គ្រោះជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល17 ព្រះអម្ចាស់អើយ តើព្រះអង្គគ្រាន់តែទតមើលដល់ពេលណាទៀត? សូមសង្គ្រោះព្រលឹងរបស់ទូលបង្គំពីការបំផ្លាញរបស់ពួកគេ សូមសង្គ្រោះដួងជីវិតរបស់ទូលបង្គំពីសិង្ហស្ទាវផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ព្រះអម្ចាស់អើយ! តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះទូលបង្គំឲ្យរួចពីក្រញាំរបស់ពួកគេ សូមការពារជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ឱព្រះអម្ចាស់អើយ តើទ្រង់នឹងព្រងើយចំពោះគេ ដល់កាលណាទៀត សូមដោះព្រលឹងទូលបង្គំឲ្យរួចពីការបំផ្លាញរបស់គេ ហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីសិង្ហ Ver Capítuloអាល់គីតាប17 អុលឡោះតាអាឡាអើយ! តើទ្រង់ធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះខ្ញុំឲ្យរួចពីក្រញាំរបស់ពួកគេ សូមការពារជីវិតខ្ញុំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។ Ver Capítulo |