ទំនុកតម្កើង 33:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 សេះចម្បាំង មិនមែនជាទីសង្ឃឹម ឲ្យមានជ័យជម្នះឡើយ ក៏មិនអាចសង្គ្រោះដោយសារកម្លាំងដ៏ខ្លាំង របស់វាបានដែរ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល17 ឯសេះក៏ឥតប្រយោជន៍សម្រាប់ការរួចជីវិតដែរ វាមិនអាចរំដោះបានដោយកម្លាំងដ៏ខ្លាំងរបស់វាឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 សេះចម្បាំងពុំអាចធ្វើឲ្យមានជ័យជម្នះបានឡើយ ហើយទោះបីវាខ្លាំងយ៉ាងណាក៏ដោយ ក៏ពុំអាចជួយរំដោះបានដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ឯសេះ នោះឥតប្រយោជន៍នឹងពឹងឲ្យបានសាន្តត្រាណ ក៏មិនអាចនឹងជួយឲ្យអ្នកណារួចដោយសារកំឡាំងដ៏ខ្លាំង របស់វាដែរ Ver Capítuloអាល់គីតាប17 សេះចំបាំងពុំអាចធ្វើឲ្យមានជ័យជំនះបានឡើយ ហើយទោះបីវាខ្លាំងយ៉ាងណាក៏ដោយ ក៏ពុំអាចជួយរំដោះបានដែរ។ Ver Capítulo |
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។