ទំនុកតម្កើង 31:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ដោយព្រោះខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំ ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀល ជាពិសេស ចំពោះអ្នកជិតខាងរបស់ទូលបង្គំ ហើយជាហេតុគួរខ្លាចដល់ពួកអ្នក ដែលស្គាល់ទូលបង្គំ អស់អ្នកដែលឃើញទូលបង្គំនៅតាមផ្លូវ គេគេចមុខពីទូលបង្គំ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល11 ដោយសារតែពួកសត្រូវទាំងអស់របស់ទូលបង្គំ ទូលបង្គំបានក្លាយជាទីត្មះតិះដៀល ជាពិសេសដល់អ្នកជិតខាងរបស់ទូលបង្គំ ហើយបានក្លាយជាសេចក្ដីភិតភ័យដល់ពួកអ្នកដែលស្គាល់ទូលបង្គំ; អ្នកដែលឃើញទូលបង្គំនៅតាមផ្លូវក៏រត់គេចពីទូលបង្គំ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំ ជាពិសេសអ្នកជិតខាង នាំគ្នាត្មះតិះដៀលទូលបង្គំ ហើយសូម្បីតែអស់អ្នកដែលជិតស្និទ្ធនឹងទូលបង្គំ ក៏មិនហ៊ានចូលជិតទូលបង្គំដែរ បើគេឃើញទូលបង្គំនៅតាមផ្លូវ គេនាំគ្នារត់គេច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ទូលបង្គំបានត្រឡប់ជាទីដៀលត្មះ ដោយព្រោះពួកតតាំងនឹងទូលបង្គំ អើ ដល់ទាំងពួកអ្នកជិតខាងនៃទូលបង្គំជាខ្លាំង ហើយជាសេចក្ដីគួរខ្លាចដល់ពួកដែលធ្លាប់ស្គាល់ ទូលបង្គំផង ពួកអ្នកដែលបានឃើញទូលបង្គំនៅខាងក្រៅ នោះក៏រត់ចេញពីមុខទូលបង្គំទៅ Ver Capítuloអាល់គីតាប11 ខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំ ជាពិសេសអ្នកជិតខាង នាំគ្នាត្មះតិះដៀលខ្ញុំ ហើយសូម្បីតែអស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ ក៏មិនហ៊ានចូលជិតខ្ញុំដែរ បើគេឃើញខ្ញុំនៅតាមផ្លូវ គេនាំគ្នារត់គេច។ Ver Capítulo |
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធរបស់គេ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានរើសអ្នក។