ទំនុកតម្កើង 28:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រទានពរដល់មត៌ករបស់ព្រះអង្គ សូមធ្វើជាគង្វាលដល់គេ ព្រមទាំងបីទ្រគេជារហូតតរៀងទៅ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល9 សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រទានពរដល់មរតករបស់ព្រះអង្គផង សូមឃ្វាលពួកគេ ហើយបីត្រកងពួកគេជារៀងរហូតតទៅ៕ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ សូមប្រទានពរដល់កូនចៅរបស់ព្រះអង្គ សូមទ្រង់ធ្វើជាគង្វាល ថែរក្សាពួកគេរហូតតរៀងទៅ!។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 សូមទ្រង់ជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ ហើយប្រទានពរដល់មរដកនៃទ្រង់ សូមធ្វើជាអ្នកគង្វាលដល់គេ ព្រមទាំងបីទ្រគេជាដរាបតទៅ។ Ver Capítuloអាល់គីតាប9 សូមសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ សូមប្រទានពរដល់កូនចៅរបស់ទ្រង់ សូមទ្រង់ធ្វើជាអ្នកគង្វាល ថែរក្សាពួកគេរហូតតរៀងទៅ!។ Ver Capítulo |
នៅគ្រប់ទីកន្លែងដែលយើងបានដើរជាមួយពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន នោះតើយើងដែលនិយាយមួយម៉ាត់ ទៅកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលណាមួយ ដែលយើងបានបង្គាប់ឲ្យឃ្វាលសាសន៍អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងថា "ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានស្អាងវិហារពីឈើតាត្រៅឲ្យយើងឬទេ?"
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរច្រៀងដោយចិត្តអរសប្បាយ ព្រោះពួកយ៉ាកុប ហើយស្រែកឡើងដោយអំណរ ដោយព្រោះមេប្រធាននៃអស់ទាំងសាសន៍ ចូរប្រកាសប្រាប់ចុះ ចូរលើកសរសើរ ដោយពាក្យថា ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះសំណល់នៃសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គផង។