ទំនុកតម្កើង 147:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ព្រះអង្គប្រកាសព្រះបន្ទូល របស់ព្រះអង្គដល់យ៉ាកុប គឺច្បាប់ និងវិន័យរបស់ព្រះអង្គដល់អ៊ីស្រាអែល។ Ver Capítuloព្រះគម្ពីរខ្មែរសាកល19 ព្រះអង្គប្រកាសព្រះបន្ទូលរបស់ព្រះអង្គដល់យ៉ាកុប ក៏ប្រកាសបទបញ្ញត្តិ និងច្បាប់របស់ព្រះអង្គដល់អ៊ីស្រាអែលផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ព្រះអង្គសម្តែងឲ្យពូជពង្ស របស់លោកយ៉ាកុបស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ព្រះអង្គប្រទានច្បាប់ និងវិន័យរបស់ព្រះអង្គ ឲ្យជនជាតិអ៊ីស្រាអែល។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ទ្រង់សំដែងព្រះបន្ទូលដល់យ៉ាកុប ហើយបញ្ញត្ត នឹងច្បាប់របស់ទ្រង់ ដល់អ៊ីស្រាអែល Ver Capítuloអាល់គីតាប19 ទ្រង់សំដែងឲ្យពូជពង្ស របស់យ៉ាកកូបស្គាល់បន្ទូលរបស់ទ្រង់ ទ្រង់ប្រទានហ៊ូកុំ និងវិន័យរបស់ទ្រង់ ឲ្យជនជាតិអ៊ីស្រអែល។ Ver Capítulo |
«សេចក្ដីទាំងនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលចេញពីក្នុងភ្លើង ពីពពក និងពីទីងងឹតសូន្យសុង មកកាន់ក្រុមជំនុំទាំងមូលរបស់អ្នករាល់គ្នា នៅលើភ្នំ ដោយសំឡេងយ៉ាងខ្លាំង ហើយព្រះអង្គមិនបន្ថែមអ្វីទៀតឡើយ។ ព្រះអង្គបានចារសេចក្ដីទាំងនេះនៅលើបន្ទះថ្មពីរផ្ទាំង ហើយប្រគល់មកខ្ញុំ។