ទំនុកតម្កើង 135:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា ឱពួកអ្នកបម្រើរបស់ព្រះយេហូវ៉ាអើយ ចូរនាំគ្នាសរសើរតម្កើង Ver Capítuloព្រះគម្ពីរខ្មែរសាកល1 ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា! ពួកបាវបម្រើរបស់ព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ហាលេលូយ៉ា! ចូរសរសើរតម្កើង ព្រះនាមព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ចូរសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា ឱពួកអ្នកបំរើរបស់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ Ver Capítuloអាល់គីតាប1 ចូរសរសើរតម្កើងអុលឡោះ! ចូរសរសើរតម្កើង នាមអុលឡោះតាអាឡា! អ្នកបម្រើរបស់អុលឡោះតាអាឡាអើយ ចូរនាំគ្នាសរសើរតម្កើងទ្រង់! Ver Capítulo |
បន្ទាប់មក ពួកលេវី យេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ពោលថា៖ «ចូរក្រោកឡើង ហើយលើកតម្កើងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលគង់នៅតាំងពីអស់កល្ប រហូតដល់អស់ជានិច្ច។ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ បានប្រកបដោយព្រះពរ ជាព្រះនាមដែលថ្កើងឡើងខ្ពស់លើសជាងអស់ទាំងពរ និងការសរសើរ»។