ទំនុកតម្កើង 122:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ជាកន្លែងដែលកុលសម្ព័ន្ធនានា គឺកុលសម្ព័ន្ធរបស់ព្រះយេហូវ៉ា នាំគ្នាឡើងទៅតាមច្បាប់ របស់សាសន៍អ៊ីស្រាអែល ដើម្បីអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា។ Ver Capítuloព្រះគម្ពីរខ្មែរសាកល4 ដែលកុលសម្ព័ន្ធទាំងឡាយ គឺកុលសម្ព័ន្ធរបស់ព្រះយេហូវ៉ាបានឡើងទៅទីនោះ ស្របតាមសេចក្ដីបន្ទាល់ដល់អ៊ីស្រាអែល ដើម្បីអរព្រះគុណដល់ព្រះនាមរបស់ព្រះយេហូវ៉ា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់ នាំគ្នាឡើងមកទីនេះ ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់ តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ជាកន្លែងដែលអស់ទាំងពូជអំបូរ គឺពូជអំបូរនៃព្រះយេហូវ៉ា គេឡើងទៅតាមទំលាប់នៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា Ver Capítuloអាល់គីតាប4 កុលសម្ព័ន្ធនានារបស់អុលឡោះតាអាឡា នាំគ្នាឡើងមកទីនេះ ដើម្បីលើកតម្កើងនាមអុលឡោះតាអាឡា តាមហ៊ូកុំរបស់ជនជាតិអ៊ីស្រអែល។ Ver Capítulo |
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។
ត្រូវឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា មានមុខនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក បីដងក្នុងមួយឆ្នាំ ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យសប្ដាហ៍ទីប្រាំពីរម្តង និងបុណ្យបារាំម្តង។ គេមិនត្រូវមានមុខនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេឡើយ។