ទំនុកតម្កើង 119:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 សូមដកយកដំណៀល និងការមើលងាយចេញពីទូលបង្គំ ដ្បិតទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់ របស់ព្រះអង្គហើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល22 សូមយកសេចក្ដីត្មះតិះដៀល និងសេចក្ដីមើលងាយចេញពីលើទូលបង្គំផង ដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ កុំឲ្យមាននរណាមើលងាយទូលបង្គំឡើយ ដ្បិតទូលបង្គំកាន់តាមដំបូន្មាន របស់ព្រះអង្គហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 សូមដកយកការដំនៀល នឹងការមើលងាយពីទូលបង្គំចេញ ដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ទុក Ver Capítuloអាល់គីតាប22 សូមដកយកការអាម៉ាស់ចេញពីខ្ញុំ កុំឲ្យមាននរណាមើលងាយខ្ញុំឡើយ ដ្បិតខ្ញុំកាន់តាមដំបូន្មាន របស់ទ្រង់ហើយ។ Ver Capítulo |
ពេលដាវីឌបានឮថា ណាបាលស្លាប់ហើយ នោះលោកមានប្រសាសន៍ថា៖ «សូមក្រាបថ្វាយបង្គំព្រះយេហូវ៉ា ដែលព្រះអង្គបានកាន់ក្តីខាងខ្ញុំ ពីដំណើរដែលណាបាលបានដៀលត្មះដល់ខ្ញុំនោះ ព្រមទាំងឃាត់ខ្ញុំ ជាអ្នកបម្រើរបស់ព្រះអង្គ មិនឲ្យប្រព្រឹត្តការអាក្រក់ តែកិរិយាអាក្រក់របស់ណាបាល ទ្រង់បានទម្លាក់ទៅលើក្បាលវាវិញ»។ បន្ទាប់មក ដាវីឌបានចាត់គេឲ្យទៅស្នើនាងអ័ប៊ីកែល ដើម្បីយកនាងធ្វើជាប្រពន្ធ។