ទំនុកតម្កើង 118:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ព្រះយេហូវ៉ាជាព្រះ ព្រះអង្គបានប្រទានពន្លឺបំភ្លឺយើង ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនា ដោយខ្សែចុះ! Ver Capítuloព្រះគម្ពីរខ្មែរសាកល27 ព្រះយេហូវ៉ាជាព្រះ ហើយព្រះអង្គបានចាំងមកលើយើង។ ចូរចងយញ្ញបូជានៃពិធីបុណ្យ ភ្ជាប់នឹងស្នែងអាសនាដោយខ្សែ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 មានតែព្រះអម្ចាស់ទេដែលជាព្រះដ៏ពិត តែមួយព្រះអង្គ ព្រះអង្គបំភ្លឺយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈរបស់ព្រះអម្ចាស់! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ព្រះយេហូវ៉ាទ្រង់ជាព្រះ ទ្រង់បានប្រទានពន្លឺមកយើងខ្ញុំ ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនាដោយខ្សែចុះ Ver Capítuloអាល់គីតាប27 មានតែអុលឡោះតាអាឡាទេដែលជាម្ចាស់ដ៏ពិត តែមួយ ទ្រង់បំភ្លឺយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈរបស់អុលឡោះតាអាឡា! Ver Capítulo |
ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងព្រះអង្គហើយ គឺនឹងរងទ្រាំដរាបដល់ព្រះអង្គកាន់ក្ដីជំនួសខ្ញុំ ហើយបានសម្រេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះព្រះអង្គនឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ព្រះអង្គ