ទំនុកតម្កើង 107:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 គេធ្វើស្រែ និងធ្វើចម្ការទំពាំងបាយជូរ ហើយមានផលផ្លែចម្រើនឡើង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល37 ពួកគេសាបព្រោះនៅស្រែ ហើយធ្វើចម្ការទំពាំងបាយជូរផង ក៏ទទួលបានចម្រូតសម្បូរផលផ្លែ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 ពួកគេសាបព្រោះ និងដាំចម្ការទំពាំងបាយជូរ ដែលផ្ដល់ភោគផលយ៉ាងបរិបូណ៌។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 ព្រមទាំងធ្វើស្រែ ហើយធ្វើចំការទំពាំងបាយជូរ ឲ្យបានមានផលចំរើនឡើង Ver Capítuloអាល់គីតាប37 ពួកគេសាបព្រោះ និងដាំចម្ការទំពាំងបាយជូរ ដែលផ្ដល់ភោគផលយ៉ាងបរិបូណ៌។ Ver Capítulo |
គេក៏នៅក្នុងស្រុកនោះដោយសុខសាន្ត គេនឹងសង់ផ្ទះ ព្រមទាំងដាំដំណាំទំពាំងបាយជូរ និងអាស្រ័យនៅដោយសុខសាន្តផង ក្នុងកាលដែលយើងសម្រេចសេចក្ដីយុត្តិធម៌ដល់ពួកអ្នកនៅជុំវិញដែលបានប្រព្រឹត្តនឹងគេដោយសេចក្ដីមើលងាយ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេពិត»។