ទំនុកតម្កើង 106:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦44 ទោះជាដូច្នេះក្ដី ក៏ព្រះអង្គនៅតែយោគយល់ ពីទុក្ខព្រួយរបស់គេ នៅពេលព្រះអង្គឮសម្រែករបស់គេ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល44 យ៉ាងណាមិញ កាលណាព្រះអង្គទ្រង់ឮសម្រែករបស់ពួកគាត់ ព្រះអង្គក៏យកចិត្តទុកដាក់នឹងទុក្ខវេទនារបស់ពួកគាត់ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥44 ពេលព្រះអង្គឮពួកគេស្រែកអង្វរ ព្រះអង្គក៏មានព្រះហឫទ័យអាណិតពួកគេ ដែលកំពុងរងទុក្ខលំបាក Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤44 ទោះបើយ៉ាងនោះ គង់តែទ្រង់បានទតមើល សេចក្ដីវេទនារបស់គេ ក្នុងកាលដែលគេអំពាវនាវរកទ្រង់ដែរ Ver Capítuloអាល់គីតាប44 ពេលទ្រង់ឮពួកគេស្រែកអង្វរ ទ្រង់ក៏មានចិត្តអាណិតពួកគេ ដែលកំពុងរងទុក្ខលំបាក Ver Capítulo |
កាលណាព្រះយេហូវ៉ាបានតាំងឲ្យមានពួកចៅហ្វាយដល់គេ ព្រះយេហូវ៉ាគង់ជាមួយចៅហ្វាយនោះ ហើយព្រះអង្គសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅអស់មួយជីវិតរបស់ចៅហ្វាយនោះ ដ្បិតព្រះយេហូវ៉ាអាណិតអាសូរនៅពេលគេស្រែកថ្ងូរ ព្រោះតែអស់អ្នកដែលសង្កត់សង្កិន ហើយធ្វើបាបពួកគេ។
«ថ្ងៃស្អែក ពេលថ្មើរណេះ យើងនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមករកអ្នក អ្នកត្រូវចាក់ប្រេងតាំងអ្នកនោះ ឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង អ្នកនោះនឹងសង្គ្រោះប្រជារាស្ត្រយើង ឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន ដ្បិតយើងបានឃើញប្រជារាស្ត្ររបស់យើង ព្រោះសម្រែករបស់គេបានឮមកដល់យើងហើយ»។