ទំនុកតម្កើង 102:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ដ្បិតពួកអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ថ្មរបស់ក្រុងនេះ ហើយក៏ស្រណោះនឹងធូលីដី នៃការខូចបង់របស់ក្រុងនេះដែរ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល14 ប្រាកដមែន បាវបម្រើរបស់ព្រះអង្គពេញចិត្តនឹងថ្មរបស់ទីក្រុងនោះ ហើយស្រឡាញ់ធូលីរបស់នាង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 យើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គ យើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់ សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះ ក៏យើងខ្ញុំជាប់ចិត្តដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ពីព្រោះពួកអ្នកបំរើទ្រង់គេអាល័យដល់អស់ទាំងថ្ម ហើយក៏ស្តាយស្រណោះដល់ធូលីដីនៃទីក្រុង Ver Capítuloអាល់គីតាប14 យើងខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ យើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់ សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះ ក៏យើងខ្ញុំជាប់ចិត្តដែរ។ Ver Capítulo |
គាត់និយាយនៅមុខពួកបងប្អូនរបស់គាត់ និងនៅមុខពលទ័ពស្រុកសាម៉ារីថា៖ «តើពួកយូដាកម្សោយនេះកំពុងធ្វើស្អីនឹង? តើគេសង់កំផែងនេះសម្រាប់ខ្លួនគេឬ? តើគេនឹងថ្វាយយញ្ញបូជាឬ? តើគេបង្ហើយកំផែងនេះក្នុងរយៈពេលមួយថ្ងៃឬ? តើគេយកថ្មពីគំនរសំរាម ដែលឆេះអស់ទៅហើយ មករៀបឡើងវិញកើតឬ?»
ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គបានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួន របស់ព្រះយេហូវ៉ាដែរ មានអំណរ និងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ និងសំឡេងតន្ត្រីពីរោះផង។
ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ព្រះអង្គ សូមឲ្យសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ បានបែរចេញពីក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតក្រុងយេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅជុំវិញយើងខ្ញុំ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់បុព្វបុរសយើងខ្ញុំ។