ទំនុកតម្កើង 102:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ឱព្រះយេហូវ៉ាអើយ សូមស្តាប់ ពាក្យអធិស្ឋានរបស់ទូលបង្គំ សូមឲ្យសម្រែកដែលទូលបង្គំអំពាវនាវ បានឮដល់ព្រះអង្គ Ver Capítuloព្រះគម្ពីរខ្មែរសាកល1 ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង សូមឲ្យសម្រែករបស់ទូលបង្គំបានទៅដល់ព្រះអង្គផង! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ឱព្រះអម្ចាស់អើយ សូមព្រះសណ្ដាប់ពាក្យ ទូលអង្វររបស់ទូលបង្គំ សូមមេត្តាទទួលពាក្យដែលទូលបង្គំ ស្រែកអង្វរនេះផង! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឱព្រះយេហូវ៉ាអើយ សូមស្តាប់ សេចក្ដីអធិស្ឋានរបស់ទូលបង្គំ សូមឲ្យពាក្យដែលទូលបង្គំអំពាវនាវបានឮដល់ទ្រង់ Ver Capítuloអាល់គីតាប1 ឱអុលឡោះតាអាឡាអើយ សូមស្តាប់ពាក្យ ទូរអាអង្វររបស់ខ្ញុំ សូមមេត្តាទទួលពាក្យដែលខ្ញុំ ស្រែកអង្វរនេះផង! Ver Capítulo |
«ថ្ងៃស្អែក ពេលថ្មើរណេះ យើងនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមករកអ្នក អ្នកត្រូវចាក់ប្រេងតាំងអ្នកនោះ ឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង អ្នកនោះនឹងសង្គ្រោះប្រជារាស្ត្រយើង ឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន ដ្បិតយើងបានឃើញប្រជារាស្ត្ររបស់យើង ព្រោះសម្រែករបស់គេបានឮមកដល់យើងហើយ»។