ណាហ៊ុម 2:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ស្តេចរបស់គេនឹករកអ្នកណា ដែលស្ទាត់ជំនាញក្នុងពលទ័ព តែគេដើរទៅទាំងចំពប់ជើង គេប្រញាប់ប្រញាល់ឡើងទៅកំផែងក្រុង រួចក៏រៀបចំប្រដាប់បាំងខ្លួន។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ស្ដេចក្រុងនីនីវេកោះហៅមេទ័ពរបស់ខ្លួន ប៉ុន្តែ អ្នកទាំងនោះដើរ ទាំងញ័រក្បាលជង្គង់។ សត្រូវសម្រុកចូលទៅរកកំពែងក្រុង ហើយដំឡើងគ្រឿងការពារខ្លួន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ស្តេចរបស់គេនឹករកអ្នកណាដែលស្ទាត់ជំនាញក្នុងពលទ័ព តែគេដើរទៅទាំងចំពប់ជើង គេប្រញាប់ប្រញាល់នឹងឡើងទៅឯកំផែងក្រុង រួចក៏រៀបចំប្រដាប់បាំងខ្លួន Ver Capítuloអាល់គីតាប5 ស្តេចក្រុងនីនីវេកោះហៅមេទ័ពរបស់ខ្លួន ប៉ុន្តែ អ្នកទាំងនោះដើរ ទាំងញ័រក្បាលជង្គង់។ សត្រូវសំរុកចូលទៅរកកំពែងក្រុង ហើយដំឡើងគ្រឿងការពារខ្លួន។ Ver Capítulo |
ចូរហៅពួកពលធ្នូ ឲ្យមកច្បាំងនឹងក្រុងបាប៊ីឡូនចុះ គឺអស់អ្នកណាដែលធ្លាប់យឹតធ្នូ ត្រូវបោះទ័ពនៅព័ទ្ធជុំវិញ កុំឲ្យពួកគេណាមួយរួចឡើយ ចូរសងតាមការដែលគេបានធ្វើចុះ ត្រូវប្រព្រឹត្តនឹងគេតាមគ្រប់ទាំងអំពើដែលគេបានប្រព្រឹត្ត ដ្បិតគេបានមានចិត្តឆ្មើងឆ្មៃចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។