ណាហ៊ុម 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះយេហូវ៉ាជាព្រះប្រចណ្ឌ ព្រះអង្គក៏សងសឹក ព្រះយេហូវ៉ាសងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាសងសឹក ដល់ពួកអ្នកតតាំងនឹងព្រះអង្គ ហើយព្រះអង្គរក្សាសេចក្ដីក្រោធ សម្រាប់ពួកខ្មាំងសត្រូវ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអម្ចាស់ជាព្រះដែលមានព្រះហឫទ័យ ស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គពន់ប្រមាណ ព្រះអង្គសងសឹកខ្មាំងសត្រូវ។ ព្រះអម្ចាស់សងសឹក ព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង។ ព្រះអម្ចាស់សងសឹកបច្ចាមិត្តរបស់ព្រះអង្គ ព្រះអង្គមិនអត់ឱនឲ្យពួកគេទេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ព្រះយេហូវ៉ាទ្រង់ជាព្រះប្រចណ្ឌ ទ្រង់ក៏សងសឹកដែរ ព្រះយេហូវ៉ាទ្រង់សងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាទ្រង់សងសឹក ដល់ពួកអ្នកតតាំងនឹងទ្រង់ ហើយទ្រង់រក្សាទុកនូវសេចក្ដីក្រោធ សំរាប់ពួកខ្មាំងសត្រូវ Ver Capítuloអាល់គីតាប2 អុលឡោះតាអាឡាជាម្ចាស់ដែលមានចិត្ត ស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ពន់ប្រមាណ ទ្រង់សងសឹកខ្មាំងសត្រូវ។ អុលឡោះតាអាឡាសងសឹក ទ្រង់ខឹងយ៉ាងខ្លាំង។ អុលឡោះតាអាឡាសងសឹកបច្ចាមិត្តរបស់ទ្រង់ ទ្រង់មិនអត់អោនឲ្យពួកគេទេ។ Ver Capítulo |
ដូច្នេះ ចូរថ្លែងទំនាយពីដំណើរស្រុកអ៊ីស្រាអែល ហើយប្រាប់ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំទាំងប៉ុន្មានថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងបាននិយាយដោយសេចក្ដីប្រចណ្ឌ និងសេចក្ដីក្រោធរបស់យើង ហើយដោយព្រោះអ្នករាល់គ្នាបានរងទ្រាំសេចក្ដីខ្មាសរបស់សាសន៍ដទៃ។