ដានីយ៉ែល 7:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល14 អំណាចគ្រងរាជ្យ សិរីរុងរឿង និងអាណាចក្រត្រូវបានប្រទានដល់លោក ដើម្បីឲ្យអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានបម្រើលោក អំណាចគ្រងរាជ្យរបស់លោកជាអំណាចគ្រងរាជ្យដ៏អស់កល្ប ដែលមិនផុតទៅឡើយ ហើយអាណាចក្ររបស់លោកជាអាណាចក្រដែលបំផ្លាញមិនបានឡើយ”។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 លោកបានទទួលអំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់លោកមិនត្រូវរលាយដែរ។» Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង។ Ver Capítuloអាល់គីតាប14 គាត់បានទទួលអំណាចគ្រប់គ្រងកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើគាត់ អំណាចគ្រប់គ្រងរបស់គាត់នៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់គាត់មិនត្រូវរលាយដែរ។» Ver Capítulo |
ឯសេចក្ដីចម្រើននៃរដ្ឋបាលព្រះអង្គ និងសេចក្ដីសុខសាន្តរបស់ព្រះអង្គ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃព្រះអង្គឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងសម្រេចការនេះ។
ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅទីលានបោកស្រូវក្នុងរដូវប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតឃើញមានស្នាមណារបស់រូបនោះទៀតឡើយ។ រីឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំមួយយ៉ាងធំនៅពេញផែនដីទាំងមូល។
យើងចេញបញ្ជាឲ្យមនុស្សទាំងឡាយដែលរស់នៅពាសពេញក្នុងអាណាចក្ររបស់យើងទាំងមូល ឲ្យញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះរបស់ដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មរស់ ក៏នៅស្ថិតស្ថេរអស់កល្បជានិច្ច រាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ នៅដរាបគ្មានទីបញ្ចប់។
នោះរាជ្យ និងអំណាចគ្រប់គ្រង និងភាពឧត្តុង្គឧត្តមនៃនគរទាំងឡាយ នៅក្រោមមេឃទាំងមូល នឹងត្រូវប្រគល់ឲ្យប្រជាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់គេនឹងបានជារាជ្យមួយ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងទាំងប៉ុន្មាននឹងបម្រើ ហើយស្តាប់បង្គាប់ពួកបរិសុទ្ធនោះ»។