ដានីយ៉ែល 5:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ពេលនោះ គេក៏យកពែងមាសដែលបានរឹបអូសយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះនៅក្រុងយេរូសាឡិមមក ហើយស្តេច និងពួកសេនាបតីរបស់ស្ដេច ព្រមទាំងពួកភរិយា និងពួកស្ត្រីអ្នកម្នាងរបស់ស្ដេច ក៏ផឹកពីពែងទាំងនោះ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល3 ដូច្នេះ គេបានយកភាជនៈមាស ដែលត្រូវបានយកចេញពីព្រះវិហារដែលជាដំណាក់របស់ព្រះនៅយេរូសាឡិមនោះមក ហើយស្ដេច និងពួកនាម៉ឺនរបស់ទ្រង់ ពួកមហេសីរបស់ទ្រង់ និងពួកស្រីស្នំរបស់ទ្រង់បានផឹកពីភាជនៈទាំងនោះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយទាំងស្ដេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកមហេសី និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដូច្នេះ គេក៏យកពែងមាស ដែលបានប្រមូលយកពីទីបរិសុទ្ធក្នុងព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមមកថ្វាយ រួចស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា នឹងពួកស្រីអ្នកម្នាងទាំងប៉ុន្មានក៏ផឹកពីពែងទាំងនោះ Ver Capítuloអាល់គីតាប3 ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីម៉ាស្ជិទរបស់អុលឡោះនៅក្រុងយេរូសាឡឹម ហើយទាំងស្តេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកភរិយា និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។ Ver Capítulo |
ព្រះករុណាបានតម្កើងអង្គទ្រង់ ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌។ ព្រះករុណាបានបញ្ជាឲ្យគេយកពែងរបស់ព្រះវិហាររបស់ព្រះអង្គមកចំពោះព្រះករុណា ហើយព្រះករុណា និងពួកសេនាបតី ពួកមហេសី និងពួកស្ដ្រីអ្នកម្នាងរបស់ព្រះករុណា បានផឹកស្រាពីពែងទាំងនោះ ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកឯព្រះ ដែលដង្ហើមរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាក៏ជារបស់ព្រះអង្គ ព្រះករុណាមិនបានលើកតម្កើងព្រះអង្គទេ។