ដានីយ៉ែល 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 កាលព្រះបាទបេលសាសារកំពុងភ្លក់ស្រា ទ្រង់បញ្ជាឲ្យគេយកពែងមាស ពែងប្រាក់ ដែលព្រះបាទនេប៊ូក្នេសា ជាបិតា បានយកចេញពីព្រះវិហារនៅក្រុងយេរូសាឡិម ដើម្បីឲ្យស្តេច និងពួកសេនាបតី ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់ស្ដេច បានផឹកពីពែងទាំងនោះ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល2 នៅពេលបេលសាសារបានភ្លក់ស្រាហើយ ទ្រង់ក៏បញ្ជាឲ្យយកភាជនៈមាស និងប្រាក់ ដែលនេប៊ូក្នេសាបិតារបស់ទ្រង់បានយកចេញពីព្រះវិហារនៅយេរូសាឡិមនោះមក ដើម្បីឲ្យស្ដេច និងពួកនាម៉ឺនរបស់ទ្រង់ ព្រមទាំងពួកមហេសីរបស់ទ្រង់ និងពួកស្រីស្នំរបស់ទ្រង់ បានផឹកពីភាជនៈទាំងនោះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ក្រោយពីក្រេបស្រារួចហើយ ព្រះចៅបេលសាសារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលព្រះចៅនេប៊ូក្នេសា ជាបិតា បានរឹបអូសមកពីព្រះវិហារនៅក្រុងយេរូសាឡឹម ។ ស្ដេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ទ្រង់ផ្ទាល់ សម្រាប់ពួកមហេសី សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្ដេច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 កាលបេលសាសារកំពុងតែភ្លក់ស្រាទំពាំងបាយជូរ នោះទ្រង់ក៏បង្គាប់ឲ្យគេយកពែងមាស ពែងប្រាក់ ដែលនេប៊ូក្នេសា ជាបិតាទ្រង់ បានប្រមូលយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិមមក សំរាប់ឲ្យស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់គេទាំងអស់គ្នាបានផឹក Ver Capítuloអាល់គីតាប2 ក្រោយពីពិសាស្រារួចហើយ ស្តេចបេលសាសារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលស្តេចនេប៊ូក្នេសា ជាបិតា បានរឹបអូសមកពីម៉ាស្ជិទនៅក្រុងយេរូសាឡឹម។ ស្តេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ស្តេចផ្ទាល់ សម្រាប់ពួកភរិយា សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្តេច។ Ver Capítulo |
ឯគ្រឿងប្រដាប់មាស និងប្រាក់របស់ព្រះដំណាក់នៃព្រះ ដែលព្រះបាទនេប៊ូក្នេសាបានយកចេញពីព្រះវិហារនៅក្រុងយេរូសាឡិម ទៅដាក់ក្នុងព្រះវិហារនៅក្រុងបាប៊ីឡូន នោះព្រះបាទស៊ីរូសបានយកគ្រឿងប្រដាប់ទាំងនោះ ចេញពីព្រះវិហារក្រុងបាប៊ីឡូន ប្រគល់ឲ្យមនុស្សម្នាក់ឈ្មោះ សេសបាសារ ដែលស្ដេចបានតែងតាំងជាចៅហ្វាយខេត្ត។
ក្នុងនគររបស់ព្រះករុណា មានបុរសម្នាក់ឈ្មោះដានីយ៉ែល ជាអ្នកដែលមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់បិតារបស់ព្រះកុរណា គេឃើញមានពន្លឺ យោបល់ និងប្រាជ្ញា ដូចប្រាជ្ញារបស់ព្រះនៅក្នុងអ្នកនោះ។ ព្រះបាទនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា បានតែងតាំងអ្នកនោះជាអធិបតីលើពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងពួកគ្រូទាយ
ព្រះករុណាបានតម្កើងអង្គទ្រង់ ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌។ ព្រះករុណាបានបញ្ជាឲ្យគេយកពែងរបស់ព្រះវិហាររបស់ព្រះអង្គមកចំពោះព្រះករុណា ហើយព្រះករុណា និងពួកសេនាបតី ពួកមហេសី និងពួកស្ដ្រីអ្នកម្នាងរបស់ព្រះករុណា បានផឹកស្រាពីពែងទាំងនោះ ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកឯព្រះ ដែលដង្ហើមរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាក៏ជារបស់ព្រះអង្គ ព្រះករុណាមិនបានលើកតម្កើងព្រះអង្គទេ។