ដានីយ៉ែល 4:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ត្រូវឲ្យគំនិតវាផ្លាស់ប្រែលែងមានគំនិតជាមនុស្ស ហើយឲ្យវាមានគំនិតជាសត្វវិញ ត្រូវឲ្យវានៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់ប្រាំពីរខួប។ Ver Capítuloព្រះគម្ពីរខ្មែរសាកល16 ចូរឲ្យចិត្តរបស់វាបានផ្លាស់ប្ដូរពីមនុស្ស ហើយឲ្យចិត្តរបស់សត្វព្រៃដល់វាវិញ រហូតទាល់តែរយៈពេលប្រាំពីរគ្រាបានកន្លងផុតពីវា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ដើមឈើនោះនឹងលែងមានចិត្តជាមនុស្ស ទៀតហើយ តែមានចិត្តជាសត្វ រហូតដល់គម្រប់ប្រាំពីរខួប។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ត្រូវឲ្យចិត្តវាបានផ្លាស់ប្រែពីសណ្ឋានចិត្តមនុស្ស ឲ្យទៅជាចិត្តរបស់សត្វវិញ រួចឲ្យនៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់៧ខួប Ver Capítuloអាល់គីតាប16 ដើមឈើនោះនឹងលែងមានចិត្តជាមនុស្ស ទៀតហើយ តែមានចិត្តជាសត្វ រហូតដល់គំរប់ប្រាំពីរខួប។ Ver Capítulo |
ខ្ញុំក៏ឮបុរសម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ដែលឈរនៅលើទឹកទន្លេ លោកលើកដៃ ទាំងស្តាំទាំងឆ្វេងទៅលើមេឃ ហើយស្បថដោយនូវព្រះអង្គដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍នេះនឹងមានរយៈពេលមួយខួប ពីរខួប និងកន្លះខួប ហើយកាលណាគេបានបង្ហើយការបំបែកអំណាចរបស់ប្រជាជនបរិសុទ្ធរួចហើយ នោះគ្រប់ការទាំងអស់នេះនឹងបានសម្រេច»។
ឯដំណើរដែលព្រះករុណាបានឃើញអ្នកត្រួតពិនិត្យមួយរូប គឺអ្នកបរិសុទ្ធមួយរូប ចុះពីស្ថានសួគ៌មក ហើយពោលថា "ចូរកាប់រំលំដើមឈើនេះ ហើយបំផ្លាញវាទៅ តែត្រូវទុកគល់ និងឫសរបស់វានៅក្នុងដី ហើយយកវ័ណ្ឌដែក និងលង្ហិនចងព័ទ្ធជុំវិញ នៅកណ្ដាលវាលស្មៅ ឲ្យទទឹកជោកដោយទឹកសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែកជាមួយសត្វនៅទីវាល រហូតទាល់តែកន្លងផុតប្រាំពីរខួប"
គឺព្រះករុណានឹងត្រូវគេបណ្តេញចេញពីមនុស្សលោកទៅ ហើយទ្រង់នឹងមានទីលំនៅជាមួយសត្វព្រៃ គេឲ្យទ្រង់សោយស្មៅដូចគោ ទ្រង់នឹងទទឹកជោកដោយទឹកសន្សើមពីលើមេឃ ដរាបដល់បានកន្លងផុតប្រាំពីរខួប គឺទាល់តែព្រះករុណាជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានរាជ្យដល់អ្នកណាតាមតែព្រះហឫទ័យរបស់ព្រះអង្គ។