ដានីយ៉ែល 4:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ស្លឹកឈើនោះល្អស្រស់ ហើយមានផ្លែយ៉ាងច្រើនបរិបូរ សម្រាប់ជាអាហារដល់មនុស្សទាំងអស់។ សត្វទាំងឡាយនៅទីវាល បានមកជ្រកកោនក្រោមម្លប់របស់វា សត្វហើរលើអាកាសទំនៅតាមមែករបស់វា ហើយសត្វលោកទាំងអស់ បានអាហារចិញ្ចឹមជីវិតពីដើមឈើនេះ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល12 ស្លឹករបស់វាស្អាតណាស់ ផ្លែរបស់វាក៏បរិបូរ ហើយនៅក្នុងវា មានអាហារសម្រាប់គ្រប់គ្នា។ សត្វព្រៃនៃទីវាលជ្រកម្លប់នៅក្រោមវា បក្សាបក្សីនៅលើអាកាសរស់នៅតាមមែករបស់វា ហើយគ្រប់ទាំងសាច់ត្រូវបានចិញ្ចឹមពីវា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែយ៉ាងច្រើនបរិបូណ៌ សម្រាប់ចិញ្ចឹមជីវិតមនុស្សទាំងអស់ សត្វនានានាំគ្នាមកជ្រកកោនក្រោមម្លប់របស់វា បក្សាបក្សីនាំគ្នាមកទំ នៅតាមមែករបស់វា ហើយសត្វលោកទាំងអស់ទទួលអាហារ ពីដើមឈើនេះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ស្លឹកដើមនោះល្អមើល ហើយផ្លែក៏មានច្រើន ទុកជាអាហារសំរាប់គ្រប់ទាំងអស់ ឯសត្វនៅផែនដីបានមកជ្រកនៅក្រោមម្លប់ នឹងសត្វហើរលើអាកាសក៏ទំនៅមែក គ្រប់ទាំងសាច់បានអាហារចិញ្ចឹមខ្លួនពីនោះមក Ver Capítuloអាល់គីតាប12 ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែយ៉ាងច្រើនបរិបូណ៌ សម្រាប់ចិញ្ចឹមជីវិតមនុស្សទាំងអស់ សត្វនានានាំគ្នាមកជ្រកកោនក្រោមម្លប់របស់វា បក្សាបក្សីនាំគ្នាមកទំ នៅតាមមែករបស់វា ហើយសត្វលោកទាំងអស់ទទួលអាហារ ពីដើមឈើនេះ។ Ver Capítulo |