ដានីយ៉ែល 2:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ដូច្នេះ ពួកខាល់ដេទូលស្តេចវិញ (ជាភាសាអារ៉ាម) ថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមព្រះករុណាប្រាប់ពីសុបិននោះមកយើងខ្ញុំ ជាបាវបម្រើចុះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណា»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល4 ពួកខាល់ដេទាំងនោះក៏ទូលស្ដេច ជាភាសាអើរ៉ាមថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! សូមប្រាប់សុបិននោះដល់បាវបម្រើរបស់ទ្រង់ចុះ នោះយើងខ្ញុំនឹងបង្ហាញការកាត់ស្រាយ”។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ពួកគ្រូទាយទូលស្ដេចវិញជាភាសាអារ៉ាម ថា៖ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅជាយូរអង្វែងតរៀងទៅ! សូមព្រះករុណាមានរាជឱង្ការឲ្យយើងខ្ញុំដឹងផងថា ព្រះករុណាទ្រង់សុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ដូច្នេះ ពួកខាល់ដេ គេទូលឆ្លើយដល់ស្តេច ជាភាសាអារ៉ាមថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ សូមទ្រង់មានបន្ទូលប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបំរើចុះ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប Ver Capítuloអាល់គីតាប4 ពួកគ្រូទាយជម្រាបស្ដេចវិញជាភាសាអារ៉ាមថា៖ «សូមស្តេចរស់នៅអស់កល្បជាយូរអង្វែងតរៀងទៅអើយ! សូមស្តេចមានប្រសាសន៍ឲ្យយើងខ្ញុំដឹងផងថាស្តេចសុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យជូន»។ Ver Capítulo |
ពេលនោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ ក៏មានចិត្តតក់ស្លុតមួយសម្ទុះ។ គំនិតរបស់លោកធ្វើឲ្យលោកភ័យរន្ធត់ តែស្ដេចមានរាជឱង្ការថា៖ «បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីកាត់ស្រាយនាំឲ្យអ្នកភ័យរន្ធត់ឡើយ»។ បេលថិស្សាសារទូលតបថា៖ «បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យសុបិននេះធ្លាក់ទៅលើអស់អ្នកដែលស្អប់ព្រះកុរណា ហើយសេចក្ដីកាត់ស្រាយធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណាវិញ!
រីឯព្រះមហាក្សត្រិយានី កាលព្រះនាងបានឮរាជឱង្ការរបស់ស្តេច និងពួកសេនាបតី ទ្រង់ក៏យាងចូលមកក្នុងសាលជប់លៀង។ ព្រះនាងមានរាជសវនីយ៍ថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមព្រះករុណាកុំតក់ស្លុត ហើយមានព្រះភក្ត្រស្លេកស្លាំងដូច្នេះឡើយ។
ពួកអធិបតីក្នុងនគរ ពួកចៅហ្វាយ ពួកនាយក ពួកទីប្រឹក្សា និងពួកទេសាភិបាលបានមូលមតិគ្នា សូមឲ្យព្រះរាជាចេញរាជឱង្ការមួយច្បាប់ ប្រកាសបំរាមយ៉ាងតឹងរ៉ឹងថា បពិត្រព្រះរាជា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលសូមអ្វីពីព្រះណា ឬពីមនុស្សណា ក្រៅពីព្រះករុណា នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ។