ដានីយ៉ែល 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពួកកូនរបស់ស្តេចនោះនឹងនាំគ្នាធ្វើសង្គ្រាម ដោយប្រមូលកម្លាំងទ័ពយ៉ាងច្រើនឥតឧបមា។ កងទ័ពនោះនឹងចេញទៅដូចទឹកជំនន់ ហើយក៏ចេះតែច្បាំងតាមផ្លូវ រហូតដល់បន្ទាយរបស់សត្រូវ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល10 “ក្រោយមក ពួកបុត្ររបស់ស្ដេចនៃទិសខាងជើងនឹងបង្កសង្គ្រាម ហើយប្រមូលកម្លាំងទ័ពដ៏ច្រើនសន្ធឹក។ ពួកគេនឹងវាយគំហុក ព្រមទាំងជន់លិចគេ ហើយហូរកាត់ ក៏ប្រយុទ្ធម្ដងហើយម្ដងទៀត រហូតដល់បន្ទាយរបស់ស្ដេចនៃទិសខាងត្បូង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 បុត្ររបស់ស្ដេចនោះនាំគ្នាលើកទ័ពទៅច្បាំង ដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយអង្គវាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 រួចមកពួកកូនចៅរបស់ស្តេចនោះនឹងធ្វើចំបាំង គឺនឹងប្រមូលកងទ័ពយ៉ាងធំជាច្រើន កងទ័ពនោះនឹងចេញទៅសាយពេញពាស ហើយដើរកាត់ស្រុកទៅច្បាំង រហូតដល់បន្ទាយរបស់គេ Ver Capítuloអាល់គីតាប10 បុត្ររបស់ស្ដេចនោះនាំគ្នាលើកទ័ពទៅច្បាំង ដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយនាក់វាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។ Ver Capítulo |
លុះក្រោយពីហុកសិបពីរអាទិត្យនោះទៅ នោះអ្នកដែលគេបានចាក់ប្រេងតាំង នឹងត្រូវផ្តាច់ចេញ ហើយនឹងគ្មានអ្វីសោះ រួចប្រជាជនរបស់ស្ដេចមួយអង្គដែលត្រូវមក នឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធ។ ចុងបំផុតនៃហេតុការណ៍នោះនឹងមកដូចជាជំនន់ទឹក ក៏នឹងមានចម្បាំងរហូតទីបំផុត ដ្បិតសេចក្ដីវេទនាបានកំណត់ទុកហើយ។