ដានីយ៉ែល 10:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ពេលនោះ ឃើញមានម្នាក់ដូចកូនមនុស្ស មកពាល់បបូរមាត់ខ្ញុំ រួចខ្ញុំក៏ហាមាត់និយាយទៅកាន់លោកម្នាក់ ដែលឈរនៅខាងមុខខ្ញុំថា៖ «ឱលោកម្ចាស់អើយ ព្រោះតែនិមិត្តនេះ ចិត្តខ្ញុំកើតមានការឈឺចាប់ជាខ្លាំង ហើយខ្ញុំគ្មានកម្លាំងកំហែងទៀតទេ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល16 នោះមើល៍! មានម្នាក់ទ្រង់ទ្រាយដូចកូនមនុស្សពាល់បបូរមាត់របស់ខ្ញុំ រួចខ្ញុំក៏បើកមាត់និយាយនឹងអ្នកដែលឈរនៅចំពោះខ្ញុំថា៖ “លោកម្ចាស់នៃខ្ញុំអើយ ដោយសារតែនិមិត្តនេះ ការឈឺចុកចាប់បានធ្លាក់មកលើខ្ញុំ ហើយខ្ញុំរក្សាទុកកម្លាំងមិនបានឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ស្រាប់តែមានម្នាក់ដូចបុត្រមនុស្ស ពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់លោកម្នាក់ ដែលស្ថិតនៅខាងមុខខ្ញុំនោះថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំប្របាទតប់ប្រមល់ក្នុងចិត្ត គ្មានកម្លាំងកំហែងទៀតទេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 នោះឃើញមានម្នាក់មានភាពដូចមនុស្សជាតិ មកពាល់បបូរមាត់ខ្ញុំ រួចខ្ញុំហាមាត់និយាយដល់លោក ដែលឈរនៅមុខខ្ញុំថា ឱលោកម្ចាស់អើយ សេចក្ដីបារម្ភព្រួយបានចាប់ខ្ញុំ ដោយព្រោះឃើញការជាក់ស្តែងនេះ ហើយខ្ញុំឥតមានកំឡាំងទៀតសោះ Ver Capítuloអាល់គីតាប16 ស្រាប់តែមានម្នាក់ដូចបុត្រមនុស្ស ពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់អ្នកនោះ ដែលស្ថិតនៅខាងមុខខ្ញុំថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំតប់ប្រមល់ក្នុងចិត្ត គ្មានកម្លាំងកំហែងទៀតទេ។ Ver Capítulo |
ពេលនោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ ក៏មានចិត្តតក់ស្លុតមួយសម្ទុះ។ គំនិតរបស់លោកធ្វើឲ្យលោកភ័យរន្ធត់ តែស្ដេចមានរាជឱង្ការថា៖ «បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីកាត់ស្រាយនាំឲ្យអ្នកភ័យរន្ធត់ឡើយ»។ បេលថិស្សាសារទូលតបថា៖ «បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យសុបិននេះធ្លាក់ទៅលើអស់អ្នកដែលស្អប់ព្រះកុរណា ហើយសេចក្ដីកាត់ស្រាយធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណាវិញ!
គេឌានឆ្លើយតបថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាបាននាំយើងឡើងចេញពីស្រុកអេស៊ីព្ទមកនោះ? ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានហើយ»។