ជនគណនា 5:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ប្រសិនបើភាគីរងគ្រោះគ្មានញាតិសន្ដាននឹងទទួលសំណង ដែលគេយកមកសងដើម្បីអំពើបាបនោះទេ នោះសំណងដែលស្នងនឹងទោសនោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាសម្រាប់ពួកសង្ឃវិញ ទាំងថ្វាយចៀមឈ្មោលមួយថែមទៀតជាតង្វាយលោះបាប គឺជាតង្វាយលោះបាបសម្រាប់ភាគីដែលមានទោស។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ប្រសិនបើម្ចាស់ដើមស្លាប់ ហើយគ្មានអ្នកស្នងមត៌ក ដើម្បីទទួលរបស់ដែលគេយកមកសងទេ ត្រូវយករបស់នោះទៅថ្វាយព្រះអម្ចាស់ គឺប្រគល់ជូនបូជាចារ្យ ទាំងថ្វាយចៀមឈ្មោលមួយ ជាតង្វាយលោះបាបពីលើនោះថែមទៀត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 តែបើគ្មានអ្នកណាមានច្បាប់នឹងទទួលសំណងដែលខ្លួនសង ដើម្បីនឹងលោះបាបខ្លួននោះទេ នោះសំណងដែលសងដល់ព្រះយេហូវ៉ា ដោយព្រោះទោសខ្លួន នឹងត្រូវបានជារបស់សង្ឃវិញ ព្រមទាំងពពែឈ្មោលដែលសំរាប់ឲ្យធួននឹងបាប ដែលត្រូវថ្វាយឲ្យធួននឹងខ្លួននោះផង Ver Capítuloអាល់គីតាប8 ប្រសិនបើម្ចាស់ដើមស្លាប់ ហើយគ្មានអ្នកស្នងមត៌ក ដើម្បីទទួលរបស់ដែលគេយកមកសងទេត្រូវយករបស់នោះទៅជូនអុលឡោះតាអាឡា គឺប្រគល់ជូនអ៊ីមុាំ ទាំងជូនចៀមឈ្មោលមួយ ជាជំនូនលោះបាបពីលើនោះថែមទៀត។ Ver Capítulo |