ជនគណនា 3:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ការទទួលខុសត្រូវរបស់កូនចៅគើសុននៅក្នុងត្រសាលជំនុំ គឺរោងឧបោសថ ត្រសាល និងគម្របត្រសាល ព្រមទាំងវាំងននទ្វារចូលត្រសាលជំនុំ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 នៅក្នុងពន្លាជួបព្រះអម្ចាស់ កូនចៅគើសូនទទួលបន្ទុកផ្នែកខាងព្រះពន្លា និងពន្លាព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលពន្លាជួបព្រះអម្ចាស់ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 រីឯបញ្ញើដែលផ្ញើទុកនឹងពួកកូនចៅគើសុន នៅក្នុងត្រសាលជំនុំ នោះគឺជារោងឧបោសថ ត្រសាល នឹងគំរប ហើយនឹងវាំងននដែលនៅមាត់ទ្វារត្រសាលជំនុំ Ver Capítuloអាល់គីតាប25 នៅក្នុងជំរំជួបអុលឡោះតាអាឡា កូនចៅគើសូនទទួលបន្ទុកផ្នែកខាងជំរំសក្ការៈ និងជំរំព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលជំរំជួបអុលឡោះតាអាឡា Ver Capítulo |
ប៉ុន្តែ អ្នកត្រូវតាំងពួកលេវីឲ្យត្រួតលើរោងឧបោសថនៃសេចក្ដីសញ្ញា លើគ្រឿងបរិក្ខារទាំងប៉ុន្មាន និងរបស់ទាំងអស់សម្រាប់រោងឧបោសថនោះ។ ពួកគេត្រូវលីសែងរោងឧបោសថ និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ពួកគេត្រូវធ្វើការងារក្នុងរោងឧបោសថនោះ ហើយក៏ត្រូវបោះជំរំនៅជុំវិញរោងឧបោសថនោះដែរ។