ជនគណនា 27:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ហេតុអ្វីបានជាឈ្មោះឪពុករបស់យើងខ្ញុំត្រូវដកចេញពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសដូច្នេះ? សូមចែកកេរអាករឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ហេតុអ្វីបានជាត្រូវឲ្យឈ្មោះឪពុកយើងខ្ញុំ បាត់ចេញពីពួកគ្រួគាត់ទៅ ដោយព្រោះតែគ្មានកូនប្រុសដូច្នេះ ហេតុនេះ សូមឲ្យយើងខ្ញុំបានកេរអាករ នៅជាមួយនឹងបងប្អូនរបស់ឪពុកយើងខ្ញុំផង Ver Capítuloអាល់គីតាប4 មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។ Ver Capítulo |
នាងទាំងនោះបានមកជួបសង្ឃអេលាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុន ព្រមទាំងអស់លោកដែលជាមេដឹកនាំ ជម្រាបថា៖ «ព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ ឲ្យប្រគល់មត៌កមកពួកនាងខ្ញុំ ដូចពួកបងប្អូនប្រុសៗរបស់ពួកនាងខ្ញុំដែរ»។ ដូច្នេះ លោកក៏ចែកមត៌កឲ្យពួកនាង ក្នុងចំណោមញាតិសន្តានប្រុសៗរបស់ឪពុកនាង តាមបង្គាប់ព្រះយេហូវ៉ា។