ជនគណនា 23:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 បន្ទាប់មក បាឡាកមានរាជឱង្ការទៅគាត់ថា៖ «សូមមកជាមួយយើង ទៅកន្លែងមួយទៀតដែលលោកអាចមើលគេឃើញ លោកនឹងឃើញពួកគេតែមួយភាគប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ ដូច្នេះ សូមលោកដាក់បណ្ដាសាគេពីទីនោះឲ្យយើង»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះបាទបាឡាក់មានរាជឱង្ការថា៖ «ដូច្នេះ សូមលោកមកជាមួយយើង មានកន្លែងមួយទៀត ដែលលោកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ លោកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ លោកត្រូវតែដាក់បណ្ដាសាពួកគេឲ្យយើង»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 រួចបាឡាកមានបន្ទូលនឹងគាត់ថា ចូរមកជាមួយនឹងអញ ទៅឯកន្លែង១ទៀត ជាកន្លែងដែលល្មមឲ្យឯងមើលគេឃើញ ឯងនឹងឃើញតែពួកគេខាងចុងបង្អស់ ឥតឃើញទាំងអស់ទេ រួចចូរឯងដាក់បណ្តាសាគេពីទីនោះឲ្យអញ Ver Capítuloអាល់គីតាប13 ស្តេចបាឡាក់មានប្រសាសន៍ថា៖ «ដូច្នេះ សូមអ្នកមកជាមួយយើង មានកន្លែងមួយទៀត ដែលអ្នកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ អ្នកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ អ្នកត្រូវតែដាក់បណ្តាសាពួកគេឲ្យយើង»។ Ver Capítulo |
គ្រានោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាយើងនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្ដាប់ដៃឯង ហើយឯងនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។