ចោទិយកថា 6:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ព្រះយេហូវ៉ាបានធ្វើទីសម្គាល់ និងការអស្ចារ្យយ៉ាងសម្បើម ហើយយ៉ាងដំណំនៅភ្នែករបស់យើង ទាស់នឹងស្រុកអេស៊ីព្ទ និងផារ៉ោន ព្រមទាំងពួកដំណាក់ព្រះអង្គទាំងអស់។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ព្រះអម្ចាស់បានសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍យ៉ាងសម្បើមអស្ចារ្យ ឲ្យយើងឃើញ ដើម្បីកម្ទេចព្រះចៅផារ៉ោន និងអស់អ្នកដែលនៅជាមួយស្ដេច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ហើយទ្រង់បានធ្វើទីសំគាល់ នឹងការអស្ចារ្យដ៏ជាធំ ហើយវេទនាផង ដល់ពួកស្រុកអេស៊ីព្ទ នឹងផារ៉ោន ព្រមទាំងវង្សារបស់ទ្រង់ផង នៅភ្នែកយើងរាល់គ្នា Ver Capítuloអាល់គីតាប22 អុលឡោះតាអាឡាបានសំដែងទីសំគាល់ និងការអស្ចារ្យយ៉ាងសំបើមឲ្យយើងឃើញ ដើម្បីកំទេចស្តេចហ្វៀរ៉អ៊ូន និងអស់អ្នកដែលនៅជាមួយស្តេច។ Ver Capítulo |
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍មួយសម្រាប់អង្គទ្រង់ ពីកណ្ដាលសាសន៍មួយទៀត ដោយសារការល្បង ដោយទីសម្គាល់ ដោយការអស្ចារ្យ ដោយចម្បាំង ដោយព្រះហស្តដ៏ខ្លាំងពូកែ និងដោយព្រះពាហុលើកសម្រេច ហើយដោយការគួរស្ញែងខ្លាចដ៏ធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើសម្រាប់អ្នកនៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នកឬទេ?
គឺពីការល្បងលយ៉ាងធំដែលភ្នែកអ្នកបានឃើញ ពីទីសម្គាល់ និងការអស្ចារ្យ ពីព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រើ ដើម្បីនាំអ្នកចេញមក។ ដូច្នេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នក ក៏នឹងប្រព្រឹត្តចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកខ្លាចយ៉ាងនោះដែរ។