Biblia Todo Logo
La Biblia Online

- Anuncios -




ចោទិយ‌កថា 31:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​គេ​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ តាម​គ្រប់​ទាំង​បទ​បញ្ជា​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌អម្ចាស់​នឹង​ប្រគល់​ប្រជា‌ជាតិ​ទាំង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​គេ​មក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដល់​គេ តាម​គ្រប់​ទាំង​ការ​ដែល​អញ​បាន​បង្គាប់​ដល់​ឯង​ចុះ

Ver Capítulo Copiar

អាល់គីតាប

5 អុលឡោះ‌តាអាឡា​នឹង​ប្រគល់​ប្រជា‌ជាតិ​ទាំង​នោះ មក​ក្នុង​កណ្តាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។

Ver Capítulo Copiar




ចោទិយ‌កថា 31:5
9 Referencias Cruzadas  

ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ដល់​គេ ដូច​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ស៊ីហុន និង​អុក ជា​ស្តេច​សាសន៍​អាម៉ូរី និង​ដល់​ស្រុក​របស់​គេ កាល​ព្រះ‌អង្គ​បាន​បំផ្លាញ​គេ។


នោះ​កុំ​ឲ្យ​ខ្លាច​ឡើយ តែ​ត្រូវ​នឹក​ចាំ​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រព្រឹត្តចំពោះ​ផារ៉ោន និង​ចំពោះ​ស្រុក​អេស៊ីព្ទ​ទាំង​មូលចុះ


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​អ្នក ហើយ​អ្នក​បាន​ឈ្នះ​គេ នោះ​ត្រូវ​បំផ្លាញ​គេ​ឲ្យ​អស់​កុំឲ្យសល់ មិន​ត្រូវ​តាំង​សញ្ញា​ជាមួយ​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ។


ឯ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​យ៉ាង​ណា លោក​ម៉ូសេ​ក៏​បង្គាប់​ដល់​លោក​យ៉ូស្វេ​យ៉ាង​នោះ ហើយលោក​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះដែរ គឺ​មិន​បាន​រំលង​ចោល​អ្វី​មួយ​ក្នុង​ចំណោម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ​ឡើយ។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos