ចោទិយកថា 3:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃយើងក៏ប្រគល់អុក ជាស្តេចស្រុកបាសាន និងមនុស្សរបស់ទ្រង់ទាំងប៉ុន្មានមកក្នុងកណ្ដាប់ដៃរបស់ពួកយើង ហើយពួកយើងក៏បានប្រហារគេ រហូតទាល់តែគ្មានសល់ម្នាក់សោះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ពេលនោះ ព្រះអម្ចាស់ជាព្រះនៃយើង បានប្រគល់ព្រះបាទអុក ជាស្ដេចស្រុកបាសាន និងកងទ័ពទាំងមូល មកក្នុងកណ្ដាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារពួកគេ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដូច្នេះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់ក៏ប្រគល់អុក ជាស្តេចស្រុកបាសាននោះ នឹងរាស្ត្រទាំងប៉ុន្មានមកក្នុងកណ្តាប់ដៃនៃយើងដែរ ហើយយើងបានវាយពួកខាងទ្រង់ ទាល់តែគ្មាននៅសល់១ឡើយ Ver Capítuloអាល់គីតាប3 ពេលនោះ អុលឡោះតាអាឡា ជាម្ចាស់នៃយើងបានប្រគល់ស្តេចអុកជាស្តេចស្រុកបាសាន និងកងទ័ពទាំងមូល មកក្នុងកណ្តាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារពួកគេ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។ Ver Capítulo |