ចោទិយកថា 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 រីឯស្រុកដែលយើងបានចាប់យកទុកជាកេរអាកររបស់យើងនៅគ្រានោះ ខ្ញុំបានប្រគល់ស្រុកនោះឲ្យពួករូបេន និងពួកកាដ ចាប់តាំងពីអារ៉ូអ៊ើរ នៅមាត់ស្ទឹងអើណូន និងស្រុកភ្នំកាឡាតមួយចំហៀង ព្រមទាំងទីក្រុងនៃស្រុកនោះផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 នៅគ្រានោះ ពួកយើងដណ្ដើមយកបានទឹកដីនោះ។ ខ្ញុំបានប្រគល់ទឹកដីចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន ព្រមទាំងតំបន់ភ្នំកាឡាដចំនួនពាក់កណ្ដាល និងក្រុងទាំងអស់ក្នុងតំបន់នោះ ទៅឲ្យកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 នៅគ្រានោះ យើងបានចាប់យកស្រុកនោះទុកជាកេរ្តិ៍អាកររបស់យើង អញបានឲ្យស្រុកនោះ ចាប់តាំងពីអារ៉ូអ៊ើរ នៅមាត់ស្ទឹងអើណូន នឹងស្រុកភ្នំកាឡាត១ចំហៀង ព្រមទាំងទីក្រុងនៃស្រុកនោះទាំងប៉ុន្មានដល់ពួករូបេន នឹងពួកកាឌ់ Ver Capítuloអាល់គីតាប12 នៅគ្រានោះ ពួកយើងដណ្តើមយកបានទឹកដីនោះ។ ខ្ញុំបានប្រគល់ទឹកដីចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន ព្រមទាំងតំបន់ភ្នំកាឡាដចំនួនពាក់កណ្តាល និងក្រុងទាំងអស់ក្នុងតំបន់នោះ ទៅឲ្យកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ។ Ver Capítulo |