ចោទិយកថា 25:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 នោះបងថ្លៃត្រូវចូលទៅជិតអ្នកនោះ នៅចំពោះមុខពួកចាស់ទុំ ដោះស្បែកជើងចេញពីជើងរបស់គាត់ រួចស្តោះទឹកមាត់ដាក់មុខគាត់ ហើយប្រកាសថា "មនុស្សដែលមិនព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួន ត្រូវតែប្រព្រឹត្តដូច្នេះឯង"។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 បងថ្លៃត្រូវចូលទៅជិតគាត់ នៅចំពោះមុខពួកព្រឹទ្ធាចារ្យ នាងត្រូវហូតស្បែកជើងចេញពីជើងរបស់គាត់ ព្រមទាំងស្ដោះទឹកមាត់ដាក់មុខគាត់ រួចប្រកាសថា “មនុស្សដែលពុំព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួន ត្រូវតែបាក់មុខដូច្នេះឯង!”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 នោះប្រពន្ធរបស់បងត្រូវចូលទៅជិតអ្នកនោះ នៅមុខពួកចាស់ទុំ ដោះស្បែកជើងពីអ្នកនោះចេញ រួចស្តោះទឹកមាត់ដាក់មុខគេ ហើយនិយាយថា ត្រូវតែប្រព្រឹត្តយ៉ាងដូច្នេះ នឹងមនុស្សណាដែលមិនព្រមបន្តពូជឲ្យបងខ្លួន Ver Capítuloអាល់គីតាប9 បងថ្លៃត្រូវចូលទៅជិតគាត់នៅចំពោះមុខពួកអះលីជំអះ នាងត្រូវហូតស្បែកជើងចេញពីជើងរបស់គាត់ ព្រមទាំងស្តោះទឹកមាត់ដាក់មុខគាត់ រួចប្រកាសថា “មនុស្សដែលពុំព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួន ត្រូវតែបាក់មុខដូច្នេះឯង!”។ Ver Capítulo |
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា "យើងបានសន្យាដល់គ្រួសាររបស់អ្នក និងពូជពង្សបុព្វបុរសរបស់អ្នក ថាឲ្យដើរនៅមុខយើងជារៀងរហូត" តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងនេះវិញថា "យើងបានបោះបង់គំនិតនោះចោលឆ្ងាយពីយើងទៅហើយ ព្រោះអស់អ្នកណាដែលលើកតម្កើងយើង នោះយើងនឹងតម្កើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់យើង នោះយើងក៏មិនរាប់អានដល់គេដែរ។