ចោទិយកថា 17:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ត្រូវនាំបុរស ឬស្ដ្រីដែលបានប្រព្រឹត្តការអាក្រក់នោះ ទៅឯទ្វារក្រុង ហើយចោលសម្លាប់បុរស ឬស្រ្ដីនោះនឹងថ្មទៅ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ត្រូវនាំប្រុស ឬស្រី ដែលបានប្រព្រឹត្តអំពើអាក្រក់នោះ ទៅមាត់ទ្វារក្រុង ហើយយកដុំថ្មគប់ រហូតទាល់តែស្លាប់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 នោះត្រូវឲ្យនាំមនុស្សប្រុស ឬស្រី ដែលបានប្រព្រឹត្តការអាក្រក់នោះ មកឯទ្វារក្រុងរបស់ឯង ហើយចោលសំឡាប់នឹងថ្មទៅ ទោះប្រុស ឬស្រីក្តី Ver Capítuloអាល់គីតាប5 ត្រូវនាំប្រុស ឬស្រីដែលបានប្រព្រឹត្តអំពើអាក្រក់នោះ ទៅមាត់ទ្វារក្រុង ហើយយកដុំថ្មគប់រហូតទាល់តែស្លាប់។ Ver Capítulo |
រីឯហោរា ឬអ្នកយល់សប្តិនោះ នឹងត្រូវសម្លាប់ចោល ព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលទ្រង់បាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ព្រមទាំងលោះឲ្យរួចពីផ្ទះដែលអ្នកធ្វើជាទាសករ អ្នកនោះចង់តែទាញអ្នករាល់គ្នាឲ្យបែរចេញពីផ្លូវដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបង្គាប់ឲ្យដើរតាម។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ប៉ុន្ដែ យ៉ូអាសឆ្លើយតបទៅអស់អ្នកដែលមកទាស់នឹងលោកថា៖ «តើអ្នករាល់គ្នាចង់តវ៉ាជំនួសព្រះបាល? ឬក៏អ្នករាល់គ្នាចង់សង្គ្រោះព្រះបាល? អ្នកណាដែលចង់តវ៉ាជំនួសព្រះបាល អ្នកនោះនឹងត្រូវស្លាប់មុនថ្ងៃរះ។ ប្រសិនបើព្រះបាលជាព្រះ ទុកឲ្យលោកតវ៉ាដោយខ្លួនឯងទៅ ព្រោះគេបានរំលំអាសនារបស់លោកហើយ»។