ចោទិយកថា 14:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 រីឯជ្រូកក៏ដែរ ព្រោះវាមានក្រចកឆែក តែមិនទំពាអៀងទេ វាជាសត្វមិនស្អាតដល់អ្នករាល់គ្នា។ មិនត្រូវបរិភោគសាច់វាឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 រីឯជ្រូកក៏មិនត្រូវបរិភោគដែរ ព្រោះវាមានក្រចកជើងឆែក តែមិនទំពាអៀងទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គឺកុំបរិភោគសាច់វា ហើយក៏កុំប៉ះពាល់ខ្មោចវាដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ហើយជ្រូកដែរ ពីព្រោះមានក្រចកឆែក តែមិនទំពាអៀងទេ នោះមិនស្អាតដល់ឯងរាល់គ្នា មិនត្រូវឲ្យបរិភោគសាច់វាឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង។ Ver Capítuloអាល់គីតាប8 រីឯជ្រូកក៏មិនត្រូវបរិភោគដែរ ព្រោះវាមានក្រចកជើងឆែក តែមិនទំពាអៀងទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនហាឡាល់ គឺកុំបរិភោគសាច់វា ហើយក៏កុំប៉ះពាល់ខ្មោចវាដែរ។ Ver Capítulo |
អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះ ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។