ចោទិយកថា 14:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ហើយចំណាយប្រាក់នោះ ទិញអ្វីៗតាមចិត្តអ្នកប្រាថ្នាចង់បាន ដូចជាគោ ឬចៀម ឬស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត ឬអ្វីៗដែលអ្នកចូលចិត្ត រួចត្រូវបរិភោគនៅទីនោះ នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងអ្នក និងក្រុមគ្រួសាររបស់អ្នកត្រូវអរសប្បាយឡើង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជាគោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំឲ្យអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយជាមួយក្រុមគ្រួសារ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ហើយនឹងចំណាយប្រាក់នោះ ទិញអ្វីៗតាមប្រាថ្នាបាន ទោះជាគោ ឬចៀម ឬស្រាទំពាំងបាយជូរ ឬគ្រឿងផឹកណា ឬរបស់អ្វីក៏ដោយ ដែលឯងគាប់ចិត្ត រួចនឹងបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង នៅទីនោះ ហើយត្រូវអរសប្បាយឡើង ព្រមទាំងពួកគ្រួឯងជាមួយនឹងឯងផង Ver Capítuloអាល់គីតាប26 ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជា គោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំឲ្យអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយ ជាមួយក្រុមគ្រួសារ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ Ver Capítulo |
ឯតង្វាយទាំងនោះ អ្នកត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅត្រង់កន្លែងដែលព្រះអង្គជ្រើសរើសវិញ គឺបរិភោគជាមួយកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីអ្នក ព្រមទាំងពួកលេវីដែលរស់នៅទីក្រុងរបស់អ្នក។ ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន