កិច្ចការ 23:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 មេទ័ពធំក៏ដឹកដៃយុវជននោះ នាំទៅដោយឡែក សួរថា៖ «តើប្អូនមានរឿងអីចង់ប្រាប់ខ្ញុំ?» Ver Capítuloព្រះគម្ពីរខ្មែរសាកល19 មេបញ្ជាការបានដឹកដៃយុវជននោះ ចេញទៅដោយឡែក ហើយសួរថា៖ “តើមានរឿងអ្វីដែលត្រូវប្រាប់ខ្ញុំ?”។ Ver CapítuloKhmer Christian Bible19 មេបញ្ជាការក៏ដឹកដៃយុវជននោះទៅដាច់ពីគេ រួចសួរថា៖ «តើអ្នកមានដំណឹងអ្វីប្រាប់ខ្ញុំឬ?» Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖ «តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 មេទ័ពធំក៏ចាប់ដៃវា នាំទៅដោយឡែក សួរថា ឯងមានរឿងអ្វីនឹងប្រាប់ដល់អញខ្លះ Ver Capítuloអាល់គីតាប19 លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖ «តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។ Ver Capítulo |
ស្ដេចមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរ ជាអគ្គមហេសីថា៖ «ពួកសាសន៍យូដាបានសម្លាប់ ហើយបំផ្លាញមនុស្សអស់ប្រាំរយនាក់ នៅស៊ូសាន ជាក្រុងហ្លួង ព្រមទាំងកូនប្រុសរបស់ហាម៉ានទាំងដប់នាក់ទៀតផង។ ដូច្នេះ នៅតាមអាណាខេត្តឯទៀតរបស់ស្ដេច តើគេបានប្រព្រឹត្តយ៉ាងណាទៅ! ឥឡូវនេះ តើព្រះនាងចង់សូមអ្វីទៀត? យើងនឹងប្រទានឲ្យទាំងអស់។ តើព្រះនាងមានសំណូមពរអ្វីថែមទៀត? យើងនឹងសម្រេចឲ្យ»។