កិច្ចការ 20:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 កាលលោកប៉ុលបានឡើងទៅលើវិញ ហើយបានធ្វើពិធីកាច់នំបុ័ង និងបរិភោគរួចហើយ លោកបន្តមានប្រសាសន៍ជាមួយពួកគេយ៉ាងយូរ រហូតដល់ភ្លឺ ទើបចេញដំណើរទៅ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល11 បន្ទាប់ពីឡើងទៅលើវិញ ប៉ូលក៏កាច់នំប៉័ង ហើយហូប រួចសន្ទនាយ៉ាងយូរទៀត រហូតដល់ភ្លឺ ទើបចេញដំណើរទៅ។ Ver CapítuloKhmer Christian Bible11 រួចក៏ឡើងទៅលើវិញ ពេលធ្វើពិធីកាច់នំប៉័ង និងបរិភោគរួចហើយ គាត់ក៏សំណេះសំណាលយ៉ាងយូររហូតដល់ភ្លឺ ទើបគាត់ចេញដំណើរ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 កាលលោកឡើងទៅលើវិញ លោកក៏ធ្វើពិធីកាច់នំប៉័ង និងបរិភោគ។ បន្ទាប់មក លោកមានប្រសាសន៍បន្តទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺ ទើបលោកចេញដំណើរទៅ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 កាលបានឡើងទៅលើវិញ ហើយបានកាច់នំបុ័ងបរិភោគទៅ នោះក៏និយាយគ្នាជាយូរទៅទៀត ដរាបដល់ភ្លឺ ទើបគាត់ចេញដំណើរទៅ Ver Capítuloអាល់គីតាប11 កាលគាត់ឡើងទៅលើវិញ គាត់ក៏ធ្វើពិធីកាច់នំបុ័ង និងបរិភោគ។ បន្ទាប់មក គាត់មានប្រសាសន៍បន្ដទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺ ទើបគាត់ចេញដំណើរទៅ។ Ver Capítulo |