២ សាំយូអែល 17:3 - អាល់គីតាប3 បន្ទាប់មក ខ្ញុំនាំប្រជាជនទាំងអស់មកជូនស្តេចវិញ។ ដូច្នេះ អ្នកដែលស្តេចចង់កំចាត់នោះនឹងត្រូវស្លាប់ ហើយប្រជាជនទាំងមូល នឹងវិលមករស់នៅជាមួយស្តេច ដោយសុខសាន្ត»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ហើយទូលបង្គំនឹងនាំប្រជាជនទាំងអស់មកថ្វាយព្រះករុណាវិញ ទុកដូចជាប្រពន្ធវិលមករកប្ដីរបស់ខ្លួននៅឯផ្ទះ។ ព្រះករុណាស្វែងរកតែជីវិតមនុស្សម្នាក់ប៉ុណ្ណោះ ឯមនុស្សទាំងអស់នឹងបានសេចក្ដីសុខ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 បន្ទាប់មក ទូលបង្គំនាំប្រជាជនទាំងអស់មកថ្វាយព្រះករុណាវិញ។ ដូច្នេះ អ្នកដែលព្រះករុណាចង់កម្ចាត់នោះនឹងត្រូវសុគត ហើយប្រជាជនទាំងមូលនឹងវិលមករស់នៅជាមួយព្រះករុណា ដោយសុខសាន្ត»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ហើយនឹងនាំបណ្តាជនទាំងអស់មកវិញថ្វាយដល់ទ្រង់ ដ្បិតបើចាប់បានម្នាក់ដែលទ្រង់ត្រូវរក នោះទុកដូចជាបានមនុស្សទាំងអស់មកវិញដែរ យ៉ាងនោះ បណ្តាជនទាំងអស់គ្នានឹងបានសេចក្ដីសុខហើយ Ver Capítulo |
លោកអប៊ីនើរជម្រាបស្តេចទតថា៖ «សូមឲ្យស្តេចជ្រាប ខ្ញុំប្រុងប្រៀបខ្លួន នឹងចេញទៅប្រមែប្រមូលជនជាតិអ៊ីស្រអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ស្តេច។ ពួកគេនឹងចងសម្ពន្ធមេត្រីជាមួយស្តេច ហើយពេលនោះ ស្តេចគ្រងរាជ្យលើស្រុកនេះទាំងមូល តាមបំណងរបស់ស្តេច»។ ស្តេចទតអនុញ្ញាតឲ្យលោកអប៊ីនើរចាកចេញទៅ ដោយសុខសាន្ត។