២ របាក្សត្រ 9:7 - អាល់គីតាប7 ពួកអ្នកបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញស្តេច ពិតជាមានសុភមង្គលហើយ ព្រោះពួកគេនៅជាមួយស្តេច ហើយឮពាក្យសំដីពោរពេញដោយប្រាជ្ញារបស់ស្តេច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ពួកប្រជារាស្រ្តរបស់ទ្រង់ និងពួកអ្នកបម្រើរបស់ទ្រង់មានពរហើយ ដែលឈរនៅចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ពួករាជបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញព្រះករុណា ពិតជាមានសុភមង្គលហើយ ព្រោះពួកគេនៅជាមួយព្រះករុណា ហើយឮរាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 មានពរហើយ ពួកទ្រង់ នឹងពួកអ្នកបំរើនេះ ដែលឈរនៅចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់ Ver Capítulo |
មុនពេលខ្ញុំមកដល់ និងមុនពេលខ្ញុំឃើញផ្ទាល់នឹងភ្នែក ខ្ញុំមិនបានជឿពាក្យដែលគេថ្លែងទេ ឥឡូវនេះខ្ញុំយល់ឃើញថាអ្វីៗដែលគេរៀបរាប់ប្រាប់ខ្ញុំ អំពីប្រាជ្ញាដ៏ឧត្តុង្គឧត្តមរបស់ស្តេច ត្រឹមត្រូវតែពាក់កណ្តាលប៉ុណ្ណោះ។ ស្តេចមានប្រាជ្ញាឈ្លាសវៃ លើសពីសេចក្តីដែលខ្ញុំបានឮទៅទៀត។
សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ដែលបានប្រោសប្រណីស្តេច ហើយជ្រើសរើសស្តេចឲ្យឡើងគ្រងរាជ្យក្នុងនាមរបស់ទ្រង់។ អុលឡោះតាអាឡាស្រឡាញ់ជនជាតិអ៊ីស្រអែល ហើយពេញចិត្តឲ្យពួកគេនៅស្ថិតស្ថេររហូតតទៅ ហេតុនេះហើយបានជាទ្រង់ជ្រើសរើសស្តេចឲ្យធ្វើជាស្តេច គ្រប់គ្រងលើពួកគេដោយសុចរិត និងយុត្តិធម៌»។