២ របាក្សត្រ 1:14 - អាល់គីតាប14 ស្តេចស៊ូឡៃម៉ានប្រមូលរទេះចំបាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចំបាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ គាត់ទុកមួយចំនួនឲ្យនៅជាមួយគាត់ ក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលគាត់បម្រុងសម្រាប់ទ័ពទាំងនោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ព្រះបាទសាឡូម៉ូនប្រមូលបានរទេះចម្បាំង និងពលសេះ មានរទេះមួយពាន់បួនរយ និងពលសេះមួយម៉ឺនពីរពាន់ ក៏ដាក់ឲ្យនៅអស់ទាំងទីក្រុងដែលសម្រាប់រទេះចម្បាំង ហើយនៅជាមួយស្តេចក្នុងក្រុងយេរូសាឡិម។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះបាទសាឡូម៉ូនប្រមូលរទេះចម្បាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចម្បាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ ស្ដេចទុកមួយចំនួនឲ្យនៅជាមួយស្ដេច ក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលស្ដេចបម្រុងសម្រាប់ទ័ពទាំងនោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 សាឡូម៉ូនទ្រង់ប្រមូលបានរទេះចំបាំង នឹងពលសេះ មានរទេះ១ពាន់៤រយ នឹងពលសេះ១ម៉ឺន២ពាន់ ក៏ដាក់ឲ្យនៅអស់ទាំងទីក្រុងដែលសំរាប់រទេះចំបាំង ហើយនៅជាមួយនឹងស្តេច ក្នុងក្រុងយេរូសាឡិម Ver Capítulo |
សូមស្តេចបញ្ជាគេកាប់ដើមតាត្រៅនៅភ្នំលីបង់ ឲ្យខ្ញុំផង។ អ្នកបម្រើរបស់ខ្ញុំនឹងធ្វើការរួមជាមួយអ្នកបម្រើរបស់ស្តេច ដ្បិតស្តេចជ្រាបហើយថា ក្នុងចំណោមពួកខ្ញុំ គ្មាននរណាម្នាក់ប្រសប់កាប់ឈើ ដូចអ្នកស្រុកស៊ីដូនទេ។ ខ្ញុំនឹងបង់ប្រាក់ឈ្នួលឲ្យអ្នកបម្រើរបស់ស្តេច តាមស្តេចបង្គាប់»។