២ ពង្សាវតារក្សត្រ 8:8 - អាល់គីតាប8 ស្តេចមានប្រសាសន៍ទៅកាន់លោកហាសែលថា៖ «ចូរនាំយកជំនូនទៅជូនអ្នកជំនិតរបស់អុលឡោះរួចទូរអាសួរអុលឡោះតាអាឡាតាមរយៈគាត់ថា តើយើងនឹងបានជាសះស្បើយពីជំងឺនេះឬទេ?»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដូច្នេះ ស្ដេចបង្គាប់ដល់ហាសែលថា៖ «សូមយកជំនូនខ្លះ ចេញទៅជួបអ្នកសំណព្វរបស់ព្រះ ហើយសួរដល់ព្រះយេហូវ៉ាតាមរយៈលោកថា "តើយើងនឹងបានជាពីជំងឺនេះឬទេ?"»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ស្ដេចមានរាជឱង្ការទៅកាន់លោកហាសែល ថា៖ «ចូរនាំយកជំនូនទៅជូនអ្នកជំនិតរបស់ព្រះជាម្ចាស់ រួចទូលសួរព្រះអម្ចាស់តាមរយៈលោកថា តើយើងនឹងបានជាសះស្បើយពីជំងឺនេះឬទេ?»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដូច្នេះ ស្តេចទ្រង់បង្គាប់ដល់ហាសែលថា សូមនាំយកជំនូននៅដៃ ចេញទៅជួបនឹងអ្នកសំណប់របស់ព្រះ ហើយសួរដល់ព្រះយេហូវ៉ា ដោយសារលោកថា តើយើងនឹងបានជាពីជំងឺនេះឬទេ Ver Capítulo |
ពួកគេជម្រាបថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ: “ចូរវិលទៅជម្រាបស្តេច ដែលបានចាត់អ្នករាល់គ្នាឲ្យមកនោះថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: តើអុលឡោះមិនមែនជាម្ចាស់នៅស្រុកអ៊ីស្រអែលទេឬ បានជាអ្នកចាត់គេឲ្យទៅសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។