២ ពង្សាវតារក្សត្រ 4:38 - អាល់គីតាប38 អេលីយ៉ាសាក់វិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមណាពីអង្គុយនៅមុខអេលីយ៉ាសាក់ គាត់មានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមណាពី»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 ពេលអេលីសេត្រឡប់ទៅក្រុងគីលកាលវិញ នៅពេលនោះ មានអំណត់ក្នុងស្រុក។ ឯពួកហោរាបានអង្គុយនៅមុខលោក ហើយលោកបង្គាប់អ្នកបម្រើថា៖ «ចូរដាក់ឆ្នាំងដាំបបរឲ្យពួកហោរាទាំងនេះទៅ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 លោកអេលីសេវិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមព្យាការីអង្គុយនៅមុខលោកអេលីសេ លោកមានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមព្យាការី»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 ឯអេលីសេ លោកត្រឡប់ទៅឯក្រុងគីលកាលវិញទៀត ហើយមានអំណត់នៅក្នុងស្រុកនោះ ឯពួកសិស្សរបស់ពួកហោរា គេអង្គុយចំពោះមុខលោក ហើយលោកបង្គាប់អ្នកបំរើថា ចូរដាក់ថ្លាងធ្វើបបរ ឲ្យពួកសិស្សហោរាទាំងនេះទៅ Ver Capítulo |
មានស្ត្រីមេម៉ាយម្នាក់ ជាភរិយារបស់បុរសម្នាក់ ដែលជាសមាជិករបស់ក្រុមណាពី បានមកជួបអេលីយ៉ាសាក់ ហើយអង្វរគាត់ថា៖ «ប្ដីរបស់នាងខ្ញុំ ជាអ្នកបម្រើរបស់លោកស្លាប់ផុតហើយ។ លោកក៏ជ្រាបដែរថា អ្នកបម្រើរបស់លោក គោរពកោតខ្លាចអុលឡោះតាអាឡាណាស់។ ឥឡូវនេះ ម្ចាស់បំណុលបានមកទាមទារយកកូនប្រុសទាំងពីរនាក់របស់នាងខ្ញុំ ទៅធ្វើជាបាវបម្រើរបស់គេ»។
«ខ្ញុំជាជនជាតិយូដាកើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា។ ប៉ុន្ដែ ខ្ញុំបានមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ហើយខ្ញុំបានទទួលការអប់រំ តាមហ៊ូកុំនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹងពីសំណាក់លោកកាម៉ាលាល។ ខ្ញុំបានខ្នះខ្នែងបម្រើអុលឡោះ ដូចបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។