២ ពង្សាវតារក្សត្រ 18:18 - អាល់គីតាប18 ហើយស្រែកហៅស្តេចស្រុកយូដា។ ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើបរមរាជវាំងបានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនស្តេច និងលោកយ៉ូអាកូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្តេចទៅជាមួយផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ពេលហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង សេបណា ជាស្មៀនហ្លួង និងយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញមក។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ហើយស្រែកហៅស្ដេចស្រុកយូដា។ ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង បានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 កាលបានហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង នឹងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញទៅឯគេ។ Ver Capítulo |
នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ស្តេច គឺនៅគ្រាដែលគាត់កំពុងតែជម្រះស្រុក និងម៉ាស្ជិទ ឲ្យបានបរិសុទ្ធ ស្តេចយ៉ូសៀសចាត់លោកសាផានជាកូនរបស់លោកអសាលា លោកម៉ាសេយ៉ាជាអភិបាលក្រុង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកយ៉ូអាហាស និងជាស្មៀនស្តេចឲ្យទៅជួសជុលដំណាក់របស់អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច។
លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវស្តេចបរមរាជវាំង លោកសេបណា ជាស្មៀនស្តេច ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ស្តេច នាំគ្នាវិលទៅជួបស្តេចហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលជូនស្តេចនូវពាក្យរបស់មេទ័ពស្ដេចស្រុកអាស្ស៊ីរី។