២ ពង្សាវតារក្សត្រ 17:3 - អាល់គីតាប3 គ្រានោះ ស្តេចសាលម៉ានេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរី បានលើកទ័ពមកច្បាំងនឹងស្តេចហូស៊ា។ ស្តេចហូស៊ាក៏សុំចុះចូល ព្រមទាំងនាំសួយសារអាករទៅជូនស្តេចស្រុកអាស្ស៊ីរីផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 សាលម៉ានេស៊ើរជាស្តេចស្រុកអាសស៊ើរ បានឡើងមកទាស់នឹងហូស៊ា ហើយទ្រង់ក៏ចុះចូល ព្រមទាំងបង់សួយអាករថ្វាយផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 គ្រានោះ ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកច្បាំងនឹងព្រះបាទហូស៊ា។ ព្រះបាទហូស៊ាក៏សុំចុះចូល ព្រមទាំងនាំសួយសារអាករទៅថ្វាយស្ដេចស្រុកអាស្ស៊ីរីផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 សាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ បានឡើងមកទាស់នឹងហូស៊ានេះ ហើយទ្រង់ក៏ចុះចូល ព្រមទាំងបង់សួយអាករថ្វាយផង Ver Capítulo |
ក្នុងរជ្ជកាលស្តេចពេកា ជាស្តេចស្រុកអ៊ីស្រអែល ស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីបានវាយដណ្តើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។
ប៉ុន្តែ ស្តេចស្រុកអាស្ស៊ីរីជ្រាបថា ស្តេចហូស៊ាមានគំនិតក្បត់ ដ្បិតស្តេចហូស៊ាចាត់អ្នកនាំសារឲ្យទៅជួបស្តេចសូជាស្តេចស្រុកអេស៊ីប ព្រមទាំងលែងនាំសួយសារអាករ ទៅជូនស្តេចជារៀងរាល់ឆ្នាំដូចមុនទៀតហើយ។ ដូច្នេះ ស្តេចស្រុកអាស្ស៊ីរីឲ្យគេឃុំឃាំងស្តេចហូស៊ាក្នុងគុកមួយ ដោយដាក់ច្រវាក់ផង។
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ប្រកបដោយអំណាចគួរឲ្យស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រី ហើយមានចិត្តមេត្តាករុណាជានិច្ច។ ឥឡូវនេះ សូមទ្រង់មេត្តាមើលមកយើងខ្ញុំ ដែលកំពុងរងទុក្ខលំបាក គឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ អ៊ីមុាំរបស់យើងខ្ញុំ ណាពីរបស់យើងខ្ញុំ ដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងមូលរបស់ទ្រង់ ចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរី រហូតដល់សព្វថ្ងៃនេះ។
យើងនឹងធ្វើឲ្យសង្គ្រាមកើតឡើងនៅក្នុងស្រុករបស់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានផ្តាច់សម្ពន្ធមេត្រី។ ពេលអ្នករាល់គ្នាជួបជុំគ្នានៅតាមទីក្រុង យើងនឹងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ។