២ ពង្សាវតារក្សត្រ 12:4 - អាល់គីតាប4 ស្តេចយ៉ូអាសបញ្ជាទៅកាន់ពួកអ៊ីមុាំថា៖ «ចំពោះប្រាក់ទាំងប៉ុន្មាន ដែលគេយកមកជូនជាជំនូន ក្នុងដំណាក់របស់អុលឡោះតាអាឡា គឺប្រាក់ដែលប្រជាជនយកមកបង់ពន្ធសម្រាប់ដំណាក់ ប្រាក់បានមកពីជំនូនលោះមនុស្ស ស្របតាមការវាយតម្លៃ និងជំនូនស្ម័គ្រចិត្ត ដែលគេយកមកជូនដំណាក់របស់អុលឡោះតាអាឡា Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ព្រះបាទយ៉ូអាសមានព្រះបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ជាតម្លៃនៃតង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាតង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 យ៉ូអាស ទ្រង់មានបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ ជាដំឡៃនៃដង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាដង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា Ver Capítulo |
ស្តេចយ៉ូអាសស្តេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងនៅក្នុងវាំង ជាវត្ថុដែលស្តេចស្រុកយូដា ជាអយ្យកោ គឺស្តេចយ៉ូសាផាត ស្តេចយ៉ូរ៉ាម និងស្តេចអហាស៊ីយ៉ា បានជូនជាជំនូនព្រមទាំងវត្ថុដែលស្តេចផ្ទាល់បានជូនជាជំនូន ហើយចាត់គេឲ្យនាំយកទៅជូនស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ ហេតុនេះ ស្តេចក្រុងស៊ីរីក៏ដកទ័ពថយ ឈប់វាយក្រុងយេរូសាឡឹម។
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំដឹងថា ទ្រង់ស្ទង់មើលចិត្តមនុស្ស ហើយគាប់ចិត្តនឹងសេចក្តីស្មោះត្រង់។ ហេតុនេះ ខ្ញុំស្ម័គ្រចិត្តយកជំនូនទាំងនេះ មកជូនទ្រង់ដោយចិត្តស្មោះ ហើយខ្ញុំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ទ្រង់ ដែលជួបជុំនៅទីនេះ នាំយកជំនូនដោយស្ម័គ្រចិត្តមកជូនទ្រង់ដែរ។