២ ពង្សាវតារក្សត្រ 10:4 - អាល់គីតាប4 ពួកគេភ័យខ្លាចជាខ្លាំង ហើយនិយាយគ្នាថា៖ «ស្តេចទាំងពីរនោះពុំអាចតទល់នឹងលោកយេហ៊ូវបានផង ចុះទំរាំបើយើងវិញ តើយើងអាចតទល់នឹងគាត់ដូចម្តេចបាន?»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ប៉ុន្តែ អ្នកទាំងនោះមានសេចក្ដីភ័យខ្លាចជាខ្លាំង ក៏និយាយថា៖ «មើល៍ ស្ដេចពីរអង្គនោះពុំអាចនឹងឈរនៅមុខលោកបានទៅហើយ ចំណង់បើយើង ធ្វើដូចម្ដេចឲ្យយើងឈរនៅបាន?» Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ពួកគេភ័យខ្លាចជាខ្លាំង ហើយនិយាយគ្នាថា៖ «ស្ដេចទាំងពីរអង្គនោះពុំអាចតទល់នឹងលោកយេហ៊ូវផង ចុះទម្រាំបើយើងវិញ តើយើងអាចតទល់នឹងលោកដូចម្ដេចបាន?»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 តែអ្នកទាំងនោះមានសេចក្ដីភ័យខ្លាចជាខ្លាំង ក៏និយាយថា មើល ស្តេច២អង្គនោះពុំអាចនឹងឈរ នៅមុខលោកបានទៅហើយ ចំណង់បើយើង ធ្វើដូចម្តេចឲ្យយើងឈរនៅបាន Ver Capítulo |
កាលស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដាឃើញដូច្នេះ ស្តេចរត់ឆ្ពោះទៅបេតកាន តែលោកយេហ៊ូវដេញតាម ហើយបញ្ជាថា៖ «ចូរប្រហារស្តេចនេះទៅ!» គេក៏ប្រហារស្តេចនៅក្នុងរទេះ។ ពេលនោះ ស្តេចកំពុងឡើងតាមផ្លូវទៅភូមិគើរជិតក្រុងយីបឡាម។ ស្តេចភៀសខ្លួនទៅដល់ក្រុងមេគីដោ ហើយស្លាប់នៅទីនោះ។
សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា យើងក៏នឹងធ្វើឲ្យប្រជាជនរត់ចេញពី ស្រុកអេដុមរហ័សយ៉ាងនោះដែរ។ យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។ តើមាននរណាអាចផ្ទឹមស្មើនឹងយើង? តើនរណាហ៊ានប្ដឹងយើង? តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?»។