១ របាក្សត្រ 19:3 - អាល់គីតាប3 ពួកមេដឹកនាំរបស់ជនជាតិអាំម៉ូន ជម្រាបស្តេចហានូនថា៖ «តើស្តេចជឿថា ស្តេចទតចាត់ពួកមន្ត្រីឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីផ្តល់កិត្តិយសដល់ឪពុករបស់ស្តេចមែនឬ? តាមពិតពួកគេមកនេះ ដើម្បីសង្កេតការណ៍ និងពិនិត្យមើលស្រុក ក្នុងគោលបំណងវាយដណ្តើមយកប៉ុណ្ណោះ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ប៉ុន្តែ ពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនថា៖ «តើទ្រង់ជឿថា ព្រះបាទដាវីឌចង់លើកមុខបិតាទ្រង់ ដោយចាត់ពួកនេះមកជួយកម្សាន្តទុក្ខទ្រង់ឬ? ពួកទូតនេះបានមករកទ្រង់ដូច្នេះ គឺដើម្បីសង្កេតមើលស្រុក រួចហើយបំផ្លាញយើងតែប៉ុណ្ណោះ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ពួកមេដឹកនាំរបស់ជនជាតិអាំម៉ូនទូលព្រះបាទហានូនថា៖ «តើព្រះករុណាជឿថា ស្ដេចដាវីឌចាត់ពួកមន្ត្រីឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីថ្វាយកិត្តិយសដល់បិតារបស់ព្រះករុណាមែនឬ? តាមពិត ពួកគេមកនេះ ដើម្បីសង្កេតការណ៍ និងពិនិត្យមើលស្រុក ក្នុងគោលបំណងវាយដណ្ដើមយកប៉ុណ្ណោះ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ប៉ុន្តែពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ដែលពួកទូតនេះបានមកឯទ្រង់ដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលស្រុកប៉ុណ្ណោះ រួចបំផ្លាញវិញទេតើ Ver Capítulo |
ស្តេចទតគិតថា៖ «យើងចង់សំដែងចិត្តសប្បុរសចំពោះស្តេចហានូនជាបុត្ររបស់ស្តេចណាហាស ដូចឪពុករបស់ស្តេចបានសំដែងចំពោះយើងដែរ»។ ដូច្នេះស្តេចទតចាត់រាជប្រតិភូ ឲ្យទៅចូលរួមរំលែកទុក្ខស្តេចហានូន ក្នុងឱកាសដែលឪពុកស្លាប់។ នៅពេលពួកមន្ត្រីរបស់ស្តេចទតទៅដល់ស្រុកអាំម៉ូន ចូលជួបស្តេចហានូនដើម្បីរំលែកទុក្ខ
ពួកមេដឹកនាំនៃជនជាតិភីលីស្ទីនខឹងនឹងស្តេចអគីស ហើយជម្រាបថា៖ «សូមស្តេចដេញជននេះ ឲ្យវិលត្រឡប់ទៅក្រុងដែលស្តេចបានឲ្យគេស្នាក់នៅនោះវិញទៅ! មិនត្រូវឲ្យគេចេញទៅច្បាំងជាមួយពួកយើងឡើយ ព្រោះគេអាចបែរខ្នងមកប្រឆាំងនឹងយើងវិញ ក្នុងពេលកំពុងច្បាំង។ ជននេះមុខជាបំពេញចិត្តចៅហ្វាយចាស់របស់គេ ដោយសម្លាប់ទាហានរបស់យើង។