១ ពង្សាវតារក្សត្រ 8:37 - អាល់គីតាប37 កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាតស្រូវស្កកមានក្រា កណ្ដូប និងចង្រិតស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រ នៅក្នុងស្រុក និងតាមទ្វារក្រុងរបស់គេ ហើយកាលណាមានគ្រោះកាច និងមានជំងឺផ្សេងៗ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 បើកាលណាកើតមានគ្រោះទុរ្ភិក្សនៅក្នុងស្រុក ឬបើមានជំងឺរាតត្បាត ស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើខ្មាំងសត្រូវឡោមព័ទ្ធគេនៅក្នុងស្រុក តាមទ្វាក្រុងនានារបស់គេ ឬកើតមានគ្រោះកាចណា ឬជំងឺណាក៏ដោយ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាត ស្រូវស្កកមានក្រា កណ្ដូប និងចង្រិតស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រ នៅក្នុងស្រុក និងតាមទ្វារក្រុងរបស់គេ ហើយកាលណាមានគ្រោះកាច និងមានជំងឺផ្សេងៗ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយ ស្កកស្រូវ ក្រាចាប់ កណ្តូបឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្ដីវេទនាណា ឬជំងឺណាក៏ដោយ Ver Capítulo |
តើស្តេចចង់ឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពរត់នៅចំពោះមុខដាវរបស់ខ្មាំងសត្រូវ អស់រយៈពេលបីខែ ឬចង់ឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុក គឺម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបំផ្លាញប្រជាជនក្នុងស្រុកអ៊ីស្រអែលទាំងមូល អស់រយៈពេលបីថ្ងៃ។ ឥឡូវនេះសូមស្តេចពិចារណាចុះ ខ្ញុំនឹងនាំចម្លើយទៅជូនអុលឡោះដែលបានចាត់ខ្ញុំមក»។
“ប្រសិនបើមានទុក្ខវេទនា សង្គ្រាម ទុក្ខទោស ជំងឺរាតត្បាត ឬទុរ្ភិក្ស កើតមានដល់យើងខ្ញុំ នោះយើងខ្ញុំនឹងមកឈរនៅមុខដំណាក់នេះ នៅចំពោះទ្រង់ ដ្បិតនាមរបស់ទ្រង់ស្ថិតនៅក្នុងដំណាក់នេះ។ ក្នុងពេលមានអាសន្ន យើងខ្ញុំនឹងទូរអាសូមទ្រង់ជួយ។ ពេលនោះសូមទ្រង់ស្តាប់យើងខ្ញុំ ហើយសង្គ្រោះយើងខ្ញុំផង”។