១ ពង្សាវតារក្សត្រ 2:20 - អាល់គីតាប20 នាងបាតសេបាជម្រាបស្តេចស៊ូឡៃម៉ានថា៖ «អ្នកម្តាយមានសំណូមពរដ៏តូចមួយចំពោះកូន សូមកូនកុំបដិសេធឡើយ!»។ ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «សូមអ្នកម្តាយប្រាប់មកចុះ កូនមិនបដិសេធទេ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 «មាតាចង់សូមការតូចមួយពីបុត្រ សូមកុំប្រកែកឡើយ»។ ស្តេចមានរាជឱង្ការតបថា៖ «សូមមាតាមានព្រះសវនីយ៍មកចុះ ទូលបង្គំមិនប្រកែកទេ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 នាងបាតសេបាទូលព្រះរាជាថា៖ «មាតាមានសំណូមពរដ៏តូចមួយចំពោះបុត្រ សូមបុត្រកុំបដិសេធឡើយ!»។ ស្ដេចមានរាជឱង្ការថា៖ «សូមមាតាមានសវនីយ៍មកចុះ បុត្រមិនបដិសេធទេ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 មាតាចង់សូមការតូច១ពីបុត្រ សូមកុំប្រកែកឡើយ ស្តេចទ្រង់មានបន្ទូលតបថា សូមព្រះមាតាមានព្រះសវនីយ៍មកចុះ ដ្បិតទូលបង្គំមិនប្រកែកទេ Ver Capítulo |
មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះអ្វីៗដែលអ្នករាល់គ្នាសូមពីអុលឡោះជាបិតាក្នុងនាមខ្ញុំ ទ្រង់នឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។