១ ពង្សាវតារក្សត្រ 11:24 - អាល់គីតាប24 គាត់បានប្រមែប្រមូលមនុស្ស ឲ្យមកតាមគាត់ ហើយតាំងខ្លួនធ្វើជាមេគេ។ នៅគ្រាដែលស្តេចទតសម្លាប់អ្នកស្រុកសូបា ពួកគាត់ចូលទៅនៅក្រុងដាម៉ាស រួចគ្រប់គ្រងក្រុងនោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 អ្នកនោះក៏ប្រមូលមនុស្សមកតាម ហើយបានធ្វើជាមេទ័ពលើពួកនោះ ក្នុងគ្រាដែលដាវីឌបានសម្លាប់ពួកសូបា រួចគេទៅអាស្រ័យនៅក្រុងដាម៉ាស ហើយបានគ្រប់គ្រងនៅទីនោះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 គាត់បានប្រមែប្រមូលមនុស្សឲ្យមកតាមគាត់ ហើយតាំងខ្លួនធ្វើជាមេគេ។ នៅគ្រាដែលព្រះបាទដាវីឌសម្លាប់អ្នកស្រុកសូបា ពួកគាត់ចូលទៅនៅក្រុងដាម៉ាស រួចគ្រប់គ្រងក្រុងនោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 អ្នកនោះក៏ប្រមូលមនុស្សមកតាមខ្លួន ហើយបានធ្វើជាមេទ័ពលើពួកនោះ ក្នុងគ្រាដែលដាវីឌបានសំឡាប់ពួកសូបា រួចគេទៅអាស្រ័យនៅក្រុងដាម៉ាស ហើយបានគ្រប់គ្រងនៅទីនោះ Ver Capítulo |
ស្តេចអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងដំណាក់របស់អុលឡោះតាអាឡា និងក្នុងឃ្លាំងរាជវាំង ប្រគល់ទៅឲ្យពួកអ្នកបម្រើ ហើយចាត់ពួកគេឲ្យទៅជួបស្តេចបេន-ហាដាដ ជាបុត្ររបស់ស្តេចថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ស្តេចហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ជម្រាបថា៖
ស្តេចបេនហាដាដមានប្រសាសន៍ទៅកាន់ស្តេចអហាប់ថា៖ «ខ្ញុំសូមប្រគល់ក្រុងទាំងប៉ុន្មាន ដែលបិតារបស់ខ្ញុំបានដណ្តើមយកពីបិតារបស់ស្តេច ជូនស្តេចវិញ។ ស្តេចអាចនាំយកផលិតផលក្នុងស្រុករបស់ស្តេច ទៅលក់ក្នុងក្រុងដាម៉ាស ដូចបិតារបស់ខ្ញុំធ្លាប់នាំយកផលិតផលទៅលក់នៅក្រុងសាម៉ារីដែរ»។ ស្តេចអហាប់មានប្រសាសន៍ថា៖ «រីឯខ្ញុំវិញ ខ្ញុំនឹងចុះសន្ធិសញ្ញាជាមួយស្តេច រួចខ្ញុំនឹងបើកឲ្យស្តេចត្រឡប់ទៅស្រុកវិញ»។ ស្តេចអហាប់ក៏ចុះសន្ធិសញ្ញាជាមួយស្តេចបេនហាដាដ រួចហើយបើកឲ្យស្តេចបេនហាដាដ ត្រឡប់ទៅស្រុកវិញ។
កិច្ចការផ្សេងទៀតរបស់ស្តេចយេរ៉ូបោម និងអ្វីៗទាំងប៉ុន្មានដែលស្តេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចក្នុងការធ្វើសឹកសង្គ្រាម ការវាយដណ្តើមយកក្រុងដាម៉ាស និងក្រុងហាម៉ាត់ពីកណ្តាប់ដៃរបស់ជនជាតិយូដា មកដាក់ក្រោមការគ្រប់គ្រងរបស់ស្រុកអ៊ីស្រអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។